Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា មានតែវិធីសាស្ត្រមួយនេះប៉ុណ្ណោះអាចបញ្ចប់សង្គ្រាម អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយ ចំពេលមានការជាប់គាំងក្នុងកិច្ចចរចាររវាងទីក្រុងកៀវ និងទីក្រុងមូស្គូថា សង្រ្គាមនៅអ៊ុយក្រែនអាចដោះស្រាយបានតែតាមរយៈ “ការទូត” ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនថា “ទីបញ្ចប់នឹងកើតឡើងតាមរយៈការទូត ។ លោកទទួលស្គាល់ថា សង្រ្គាមពិតជាមានការប្រយុទ្ធគ្នា និងបង្ហូរឈាមគ្នា ប៉ុន្តែនឹងបញ្ចប់យ៉ាងច្បាស់លាស់តាមរយៈការទូត” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក Vladimir Putin ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៣ ខែហើយ បន្ទាប់ពីការវាយលុករបស់ទីក្រុងមូស្គូលើទីក្រុងកៀវផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក Zelensky ឲ្យ រុស្ស៊ី ត្រូវតែផ្ដល់សំណងដល់ជនរងគ្រោះ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម