ព័ត៌មានអន្ដរជាតិ
តាមពិត ខ្មាន់កាំភ្លើងបង្ហោះ Facebook ៣ដងហើយ មុនបាញ់ប្រហារនៅ សាលាបឋមសិក្សារដ្ឋ តិចសាស់ (មានវីដេអូ)
យោងតាមអភិបាលរដ្ឋតិចសាស់លោក Greg Abbott បានឲ្យដឹងថា ខ្មាន់កាំភ្លើង បានបង្ហោះសារចំនួន៣នៅលើ Facebook របស់គាត់ មុនពេលបើកការបាញ់ប្រហារ។

ការបង្ហោះទី១ ប្រហែល៣០នាទីមុនហេតុការណ៍កើតឡើង គាត់បានសរសេរថា “ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ”។
ការបង្ហោះទី២បានបញ្ជាក់ថា គាត់បានធ្វើរឿងនេះរួចហើយ។ ចំណែក ក្នុងការបង្ហោះទី៣ ប្រហែល១៥នាទី មុនការវាយប្រហារនៅសាលាចាប់ផ្តើម ខ្មាន់កាំភ្លើងបានប្រកាសថា គាត់នឹងបាញ់សម្លាប់មនុស្សនៅសាលាបឋមសិក្សា។

ការបាញ់រះនៅសាលាបឋមសិក្សារដ្ឋ តិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ ដោយក្នុងនោះមានកុមារ១៩នាក់ និងគ្រូបង្រៀន២នាក់។
នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សមាជិកព្រឹទ្ធសភាអាមេរិក សំពះអង្វរ ឲ្យធ្វើកំណែទម្រង់កាំភ្លើង ក្រោយហេតុការណ៍បាញ់សម្លាប់ ក្មេងៗសិស្សបឋម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


