Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក សំពះអង្វរ ឲ្យធ្វើកំណែទម្រង់កាំភ្លើង ក្រោយហេតុការណ៍បាញ់សម្លាប់ ក្មេងៗសិស្សបឋម

បានផុស

នៅ

នៅថ្ងៃពុធទី២៥ខែឧសភានេះ សមាជិកព្រឹទ្ធសភារដ្ឋ Connecticut លោក Chris Murphy បាន អង្វរករ ព្រឹទ្ធសភា ឲ្យធ្វើកំណែទម្រង់កាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារនៅសាលាបឋមសិក្សាទីក្រុង Uvalde ពោលគឺមានរយៈពេល១០ឆ្នាំ បន្ទាប់ពីការសម្លាប់រង្គាល Sandy Hook ដែលបានកើតឡើងនៅក្នុងសង្កាត់របស់គាត់។

លោក Murphy គឺជាសមាជិកសភាបក្សប្រជាធិបតេយ្យ សង្កាត់ទី៥នៃរដ្ឋ Connecticut។ សង្កាត់នេះ បានជួបប្រទះហេតុការណ៍សម្លាប់រង្គាល នៅពេលខ្មាន់កាំភ្លើង Adam Lanza បើកការបាញ់ប្រហារក្នុងខែធ្នូ ឆ្នាំ២០១២។

នៅថ្ងៃពុធ បន្ទាប់ពីក្មេងចំនួន១៨នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានបាញ់សម្លាប់នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់, គាត់បានអង្វរករ ទៅកាន់គណបក្សសាធារណរដ្ឋឲ្យអនុម័តច្បាប់ដែលនឹងបញ្ចប់នូវអំពើឃោរឃៅបែបនេះ។

លោកនិយាយនៅពេលអ្នកស្លាប់មិនទាន់កើនដល់២១នាក់ថា ក្មេងចំនួន​១៤​នាក់​បានស្លាប់​នៅ​សាលា​បឋម​សិក្សា ​ក្នុង​រដ្ឋ​តិចសាស់​។ តើ​យើង​កំពុង​ធ្វើអ្វី​? ​យើង​កំពុង​ធ្វើអ្វី​ហ្នឹង? ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកបាញ់ប្រហារម្នាក់ ដើរចូលទៅក្នុងហាងលក់គ្រឿងទេសដើម្បីបាញ់សម្លាប់ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក យើងមានព្រឹត្តិការណ៍ Sandy Hook មួយទៀតនៅក្នុងដៃរបស់យើង។ តើ​យើង​កំពុង​ធ្វើអ្វី?”។

“នៅពេលក្មេងៗរត់ដើម្បីរស់ យើងមិនបានធ្វើអ្វីទាំងអស់។ ​យើង​កំពុង​ធ្វើអ្វី​? ហេតុ​អ្វី​បាន​ជា​អ្នក​មក​ទី​នេះ បើ​មិន​ដោះស្រាយ​បញ្ហា​ដូច​អត្ថិភាព​បែប​នេះ? រឿងនេះ​មិន​អាចចៀស​រួច​ទេ។ កុមារទាំងនេះមិនមានសំណាងឡើយ។ រឿងនេះ​កើត​ឡើង​តែ​ក្នុង​ប្រទេស​នេះប៉ុណ្ណោះ ហើយ​គ្មាន​កន្លែង​ណា​ទៀត​ទេ។ ខ្ញុំ​នៅ​ជាន់​នេះ​ដើម្បី​សុំ​អង្វរ។ លុតជង្គង់ ហើយអង្វរសហការីរបស់ខ្ញុំ សូមស្វែងរកផ្លូវឆ្ពោះទៅមុខ អនុម័ត​ច្បាប់​ដែល​ទំនងបន្តិចមក”។

គួរបញ្ជាក់ថា ការអង្វរកររបស់លោក បានកើតឡើងមុនពេលចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សារដ្ឋ តិចសាស់ កើនឡើងដល់ ២១នាក់ ដោយក្នុងនោះមានកុមារ១៨នាក់ និងមនុស្សធំ៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ​ភ្លាមៗនេះ ​គេ​មិន​ទាន់​ដឹង​ច្បាស់ទេ​ថាតើ​ចំនួន​នោះ​ ​រួម​បញ្ចូលទាំង​អ្នក​វាយប្រហារដែរឬក៏អត់។ មន្ត្រីអនុវត្តច្បាប់សហព័ន្ធនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ស្លាប់កើនដល់ ២១នាក់ ក្នុងការបាញ់រះនៅ សាលាបឋមសិក្សាអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម