ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រេសិត UN ថា ករណីមីយ៉ាន់ម៉ា ជាការងារសំខាន់ ប៉ុន្តែមិនងាយស្រួល
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សា ជាមួយលោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា ខណៈពេលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា នៅក្នុងជំនួបនោះ បានពិភាក្សាទៅលើបញ្ហាជាច្រើន និងបញ្ហាអាស៊ាន។
បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបនោះ លោកស្រី Noeleen Heyzer បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការងាររបស់លោកស្រីនៅប្រទេសមីយ៉ាន់ម៉ា ហើយសម្ដេចបានគូសបញ្ជាក់ថា ការងារពាក់ព័ន្ធ មីយ៉ាន់ម៉ានេះ ជាការងារសំខាន់ ប៉ុន្តែមិនមែនជាការងាយស្រួលទេ។
ទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅក្នុងការអនុវត្តតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីបានលើកពីចំណុច៣ ដែលជាចំណុចអាទិភាពក្នុងការជួយមីយ៉ាន់ម៉ាគឺ ទី១ បញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ទី២ ធ្វើយ៉ាងណា ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់។ ទី៣ ជំរុញការសន្ទនា រវាងភាគីពាក់ព័ន្ធ។
ជាការឆ្លើយតបលោកស្រី Noeleen Heyzer បានថ្លែងអំណរគុណដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានខិតខំជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ហើយលោកស្រីសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងស្ដាប់យោបល់របស់សម្ដេចនាយករដ្ឋមន្ត្រី។ លោកស្រីបានអះអាងថា អ្វីដែលសំខាន់នោះ គឺការស្វែងរកការបញ្ចប់នូវអំពើហិង្សា ចំពោះជនស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា។
លោកស្រីបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើនេះ គឺបញ្ជាក់ពីការខិតខំរបស់ប្រទេសកម្ពុជា ជាពិសេសទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រីទៅកាន់មីយ៉ាន់ម៉ា ដោយផ្ទាល់ និងជំនួបតាមវីដេអូ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ចំនួនពីរលើក។
លោកស្រីបានអះអាងថា លោកស្រីបានទទួលការអញ្ជើញពីនាយឧត្តមសេនីយ៍មីន អោងឡាំង ដើម្បីទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានាពេលខាងមុខ ហើយលោកស្រីបានស្នើសុំយោបល់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីមួយចំនួនពាក់ព័ន្ធនឹងកិច្ចការនៅមីយ៉ាន់ម៉ានេះផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


