វប្បធម៌ ជំនឿ
មិនជឿកុំប្រមាថ ចាស់ៗហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសង់ផ្ទះ
ហេតុអ្វីបានជាចាស់ពីដើម រមែងហាមកូនចៅមិនឲ្យឈ្លោះជាមួយជាង ពេលសង់ផ្ទះ?
ដោយផ្អែកតាមជំនឿដូនតាខ្មែរ ចាស់ៗតែងហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសាងសង់គេហដ្ឋានថ្មី ព្រោះកាលណាមានជម្លោះ ជាងអាចមិនសប្បាយចិត្ត យកដែកគោលដំសរសកន្លោង ឬបញ្ចុះនៅជើងសរស នាំគ្រួសារក្ដៅក្រហាយ រស់នៅមិនសុខសប្បាយឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ព្រហ្ម សុផល អាយុ ៥៧ ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម។ ចាស់ទុំរូបនេះបន្តថា ជម្លោះតាំងពីចាប់ផ្ដើមសង់ផ្ទះ នាំឲ្យគ្មានមានសិរីសួស្ដី អាចប៉ះពាល់ដល់ការរកស៊ី ចំណែកញាតិមិត្តអាចរស់នៅមិនចុះសម្រុងគ្នា។

រីឯ លោក ជុង ម៉េង អាយុ ៤០ ឆ្នាំ ជាអ្នករស់នៅខេត្តកណ្ដាលបានឲ្យដឹងដែរថា ប្រសិនបើផ្ទះថ្មជាងនឹងបង្កប់ឆ្អឹងខ្មោចក្រោមឥដ្ឋឬការ៉ូ តែបើផ្ទះឈើគេនឹងបោះដែកគោល ឬបន្តក់ឈាមជាងលើមេដំបូលផ្ទះ។ ជាងផ្ទះចាស់បទពិសោធន៍រូបនេះថា បើកាលណាអ្នកសង់ធ្វើដូច្នេះ វានឹងធ្វើឲ្យម្ចាស់រស់នៅមិនសុខ ជួនកាលអាចមើលឃើញមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះ សម្រាន្តមិនបាន ឬជួនកាលសមាជិកគ្រួសារអាចជួបគ្រោះផ្សេងៗ។ លោក ជុង ម៉េង បន្ថែមថា ប្រសិនមានករណីបែបនេះ វិធីមានតែម្យ៉ាងប៉ុណ្ណោះគឺម្ចាស់ផ្ទះត្រូវរុះរើផ្ទះចោល ឬផ្លាស់ទីលំនៅតែម្ដង។ ដោយសារតែដូច្នោះហើយ ទើបពេលសង់ផ្ទះ គេតែងថ្នមចិត្តជាង ព្រោះខ្លាចជាងធ្វើអំពើងងឹតនានាដាក់ម្ចាស់នោះឯង។

យ៉ាងណាមិញ វិស្វករជើងចាស់ អ៊ាន់ គន្ធា ជាបុគ្គលិកក្រុមហ៊ុនមួយបានលើកមតិផ្ទុយពីអបិយជំនឿខាងលើថា ឈ្លោះគ្នាជាមួយជាង តាមពិតអាចបង្កបញ្ហាច្រើន នាំឲ្យពិបាកដល់ម្ចាស់ផ្ទះជាច្រើនអន្លើ។ លោកមានប្រសាសន៍ថា ការសាងសង់នឹងយឺតយ៉ាវ ឬអាចផ្អាក ព្រោះតែជម្លោះរវាងអ្នកទាំងពីរ នាំខាតពេលវេលា។ ម្យ៉ាង ពេលជាងខឹង អ្នកខ្លះនឹងប្រើគ្រឿងសំណង់អន់ៗ ដែលធ្វើឲ្យគេហដ្ឋានល្អមើលតែសម្បកក្រៅ មិនមានគុណភាពដល់សំណង់ជាប់យូរឡើយ ព្រមទាំងខាតបង់ប្រាក់ច្រើនផងដល់ម្ចាស់ផ្ទះ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


