នយោបាយ
សមាសភាពថ្នាក់ដឹកនាំបក្សភ្លើងទៀន ៤៥នាក់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
សមាភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេចចិត្តដោះសម្លៀកបំពាក់ នឹងមួករបស់គណបក្សភ្លើងទៀនចោល នៅថ្ងៃទី ២៨ ខែឧសភា ដោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

យោងតាមប្រភពពីលោក សំ សុធារី មន្ត្រីប្រចាំការណ៍ខណ្ឌច្បារអំពៅ បានឲ្យដឹងថា សមាសភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅចំនួន៤៥នាក់បាននាំគ្នាដោះអាវនិងមួកគណបក្សរួមទាំងផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចេញហើយថែមទាំងសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀនចាប់ពីថ្ងៃនេះ និងស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សំ សុធារី បានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅដែលសម្រេចចិត្តចាកចេញពីបក្សភ្លើងទៀននេះ ក្នុងនោះមានលោក ថាន់ ឃុន សារិន ជាប្រធាន លោក ឡុង រ៉ា បេក្ខភាពចៅសង្កាត់ច្បារអំពៅទី២មកពីគណបក្សភ្លើងទៀន។
លោក ថាច់ ឃុនសារិន បានអះអាងថា លោកបម្រើការនយោបាយឲ្យបក្សប្រឆាំងអស់រយៈពេល២៣ឆ្នាំមកហើយ ហើយទីតាំងដែលលោកឈរជើងគឺស្ថិតក្នុងខណ្ឌច្បារអំពៅដែលពីមុនមកគឺខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា «ខ្ញុំឆ្អែតនឹងសំដីភូតភររបស់មេដឹកនាំបក្សប្រឆាំងដែលសន្យាបានតែមាត់ខណៈដែលខ្លួន មិនអាចចូលស្រុកបានផង៕នរា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


