សន្តិសុខសង្គម
នគរបាលខណ្ឌទួលគោក បញ្ជូនជនដៃដល់កាត់ក្បាលប្រពន្ធទៅតុលាការ
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនជនដៃដល់ដែលសម្លាប់ប្រពន្ធដោយកាត់ ក ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ជនដៃដល់ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តតាកែវ តាមស្រាវជ្រាវរហូតឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីអារ ក កាត់ក្បាលប្រពន្ធសម្លាប់កាលពីវេលាម៉ោងប្រមាណ៩និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនដៃដល់មានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ លី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និងមានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះ ត្រូវបានជនដៃដល់ជាប្តីកាត់ ក សម្លាប់នៅក្នុងបន្ទប់ជួល ហើយយកក្បាលច្រកចូលក្នុងបាវ រួចយកទៅបោះចោលកន្លែងចំណតម៉ូតូ ។

ហើយតាមសមត្ថកិច្ចបានអោយដឹងដែរថា ករណីខាងលើនេះ គឺផ្តើមចេញពីទំនាស់រឿងប្រចណ្ឌ ។ តាមស្ត្រីជាម្ចាស់ផ្ទះជួលបានឲ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅជាមួយប្តីតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ នៅក្នុងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសជាប្តីតែងតែមានទំនាស់គ្នារឿងប្រចណ្ឌ។ ហើយបន្ទាប់ពីកាត់ ក សម្លាប់ប្រពន្ធរួច បុរសជាប្តីក៏បានរត់គេចខ្លួនទៅស្រុកកំណើត ហើយក៏ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមរកឃាត់ខ្លួនដល់ស្រុកកំណើតនៅខេត្តតាកែវ ។ ប៉ុន្តែត្រូវបានជនដៃដល់ដឹងខ្លួនក៏គេចមកតាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ តែក៏ត្រូវបានសមត្ថកិច្ចចម្រុះតាមឃាត់ខ្លួនបាន រួចបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


