Connect with us

កីឡា

U-19 កម្ពុជា ប្រមូលផ្ដុំកីឡាករជិត ៦០នាក់ ធ្វើតេស្តដំណាក់កាលទី១ ត្រៀមប្រកួតពានយុវជនអាស៊ាន

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករប្រមាណជិត៦០នាក់ មកពីក្លិបចំនួន១៨ នៅលីគកំពូលកម្ពុជា ក៏ដូចជាលីគទី២ ដើម្បីធ្វើតេស្តជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបញ្ជីឈ្មោះកីឡាករប្រមាណជិត ៦០នាក់នោះមានមកពីក្លិបនៅលីគកំពូលកម្ពុជា ដូចជាអង្គរថាយហ្គឺរ,  ភ្នំពេញក្រោន, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គីរីវង់សុខសែនជ័យ។ ដោយឡែកកីឡាករមកពីលីគទី២ វិញរួមមានមកពីក្លិប ព្រៃវែង, អាស៊ីអឺរ៉ុបយូណាយធីត, កោះកុង, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, នគរបាលជាតិ, បន្ទាយមានជ័យអែហ្វស៊ី, សៀមរាបអែហ្វស៊ី, អាយអេសអាយ ដង្កោរសែនជ័យ, ណិចស្តិបអែហ្វស៊ី និង U-18 សាលាបាល់ទាត់ជាតិបាទី។

បន្ទាប់ពីការធ្វើតេស្តនេះហើយ យុវជនទាំងនោះនឹងត្រូវមានការជម្រុះចេញមួយចំនួន ដើម្បីបន្តដំណាក់កាលទី២ មុននឹងការជ្រើសរើសចុងក្រោយ នៅអំឡុងចុងខែមិថុនា ខាងមុខនេះ។

គួរបញ្ជាក់ថា នេះជាការជ្រើសរើសកីឡាករដើម្បីត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) ដែលគ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

ការចូលរួមប្រកួតពានរង្វាន់ខាងលើក៏ជាត្រៀមចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup 2023 Qualifiers) សម្រាប់ឆ្នាំ២០២៣ ដូចគ្នា។ ជាក់ស្ដែង U-20 កម្ពុជា ស្ថិតនៅពូល I ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន, លីបង់ និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាល ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០២២៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម