កីឡា
កម្ពុជា វាយបកយកឈ្នះ ទីម័រខាងកើត ២ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិ
ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះ ទីម័រខាងកើត ដោយលទ្ធល ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការប្រកួតដែលគេរំពឹងថាកម្ពុជា មានសម្ទុះជាងនោះ កម្ពុជាបានដាក់សម្ពាធច្រើន ប៉ុន្តែត្រូវបានទីម័រខាងកើត ព្យាយាមរក្សាលំនឹងការប្រកួតបានល្អ ហើយគេក៏បានបង្កើនសម្ទុះមកវិញ រហូតដល់អាចរកគ្រាប់បាល់នាំមុខបានមុននៅនាទី២៣ ដោយកីឡាករ Mouzinho Barreto de Lima ដែលជាកីឡាករចំណូលថ្មីរបស់ក្លិបអង្គរថាយហ្គឺរ នៃលីគកំពូលកម្ពុជា។ បន្តមកទៀតកម្ពុជា ព្យាយាមរកគ្រាប់បាល់តាមស្មើ ប៉ុន្តែហាក់ត្រូវបានគ្រប់គ្រងការប្រកួតដោយ ទីម័រខាងកើត ដដែល និងបានអូសបន្លាយដល់នាទី៤១ ទើបកម្ពុជាទៅវិញបានរកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង និងបានរក្សាលទ្ធផល ១ទល់១ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ កម្ពុជា ដែលត្រូវការគ្រាប់បាល់មកវិញជាចាំបាច់ក្នុងនាមជាម្ចាស់ផ្ទះ បានដាក់សម្ពាធមកលើទីម័រខាងកើត ជារឿយៗ ប៉ុន្តែពុំអាចធ្វើបានសម្រេចភ្លាមៗឡើយជាមួយនឹងឱកាសម្ដងជាពីរដង។ យ៉ាងណាមិញចូលដល់នាទី៨៣ គ្រាប់បាល់របស់កម្ពុជា បានកើតឡើង ដែលធ្វើបានសម្រេចដោយកីឡាករ ជួន ចាន់ចាវ ហើយបន្ទាប់មកទៀត នាទីដែលសេសសល់ក្រុមទាំងពីរបានត្រឹមមានឱកាសខ្លះៗទៅវិញទៅមក តែពុំមានគ្រាប់បាល់បន្តកើតឡើងឡើយ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានឈ្នះ ទីម័រខាងកើត ២-១។

នេះជាការបង្កើនការឈ្នះបន្ថែមទៀតសម្រាប់កម្ពុជា លើទីម័រខាងកើត ខណៈប្រកួត ៩ប្រកួត គិតចាប់តាំងពីឆ្នាំ២០០៦ កម្ពុជា បានយកឈ្នះ ៦ដង ទីម័រខាងកើត ឈ្នះតែម្ដងគត់ និង ២ដងទៀតស្មើគ្នា ២-២ ទាំងពីរលើក៕
អត្ថបទ ៖ មន្នីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


