Connect with us

នយោបាយ

គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ បានបើកដំណើរការបោះឆ្នោតព្រមគ្នា ដោយគ្មានបញ្ហាអ្វីមួយរារាំងទេ

បានផុស

នៅ

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងប្រាប់«កម្ពុជាថ្មី»នាព្រឹកនេះថា នៅថ្ងៃ អាទិត្យ ទី០៥ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ នេះ គឺផ្ទៃមេឃស្រឡះល្អ ហើយការិយាល័យបោះឆ្នោត ដែលមានចំនួន២៣៦០២ ការិយាល័យ ត្រូវបានបើកឲ្យដំណើរការបោះឆ្នោតស្របពេលជាមួយគ្នានៅវេលាម៉ោង៧ ព្រឹក។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សោម សូរីដា នៅព្រឹកនេះដែរ ការការពារសន្តិសុខតាមការិយាល័យបោះឆ្នោត ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូនល្អ គ្មានការបំភិតបំភ័យគ្មានការភ័យខ្លាច ឬការរារាំងដោយប្រការណាមួយនោះទេ ប្រជាពលរដ្ឋបានធ្វើដំណើរទៅបោះឆ្នោតជាធម្មតាដោយទឹកមុខរីករាយ។ 

លោក សោម សូរីដា បានអះអាងថា ដោយផ្អែកលើទិដ្ឋភាពនេះ គ.ជ.ប អាចវាយតម្លៃបានពីកិច្ចសហការគ្នាដ៏ល្អ របស់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជាមួយគណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការចាត់ចែងការងារទាំងអស់ ពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតនេះ៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម