សេដ្ឋកិច្ច
កម្ពុជា រកចំណូលពីការនាំចេញស្រូវ-អង្ករបានជាង ៥៦០លានដុល្លារ ៥ខែឆ្នាំនេះ
កម្ពុជា បាននាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ៥៦៥លានដុល្លារអាមេរិក រយៈពេល៥ខែដំបូងនៃឆ្នាំ២០២២ ក្នុងនោះការនាំចេញអង្ករមានចំនួន ២៨៣.៦៧៥តោន ទទួលបានទឹកប្រាក់ចំនួន១៧៣លានដុល្លារ កើនឡើងជិត២២ភាគរយ និងការនាំចេញស្រូវមានចំនួន១.៦៩៨.៩០៨តោន គិតជាទឹកប្រាក់ចំនួន៣៩១លានដុល្លារអាមេរិក។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវមានចំនួន១៤៩.៤៤៧តោន ស្មើនឹង៥២,៦៨ភាគរយ នៃការនាំចេញសរុបមានកំណើន ២៣,៦៨ភាគរយ ។ ការនាំចេញទៅកាន់បណ្តាប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន៨៨.១៦៧តោន ស្មើនឹង៣១ភាគរយមានកំណើន ចំនួន៤៩,២៦ភាគរយ ការនាំចេញទៅកាន់ប្រទេសតំបន់អាស៊ាន មានចំនួន២៥.៦៩១តោនស្មើនឹង៩,០៦ភាគរយ និងមានកំណើន១៧,៥៩ភាគរយ ។
ចំណែកនៅក្នុងខែឧសភាឆ្នាំ ២០២២ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមាន ៦២.៥៣៧តោន មានកំណើនរហូតដល់៥៤.២៨ភាគរយធៀបនឹងខែឧសភា ២០២១ និងនាំចេញស្រូវបានចំនួន៥០.១៦១តោន។
លោកឧកញ៉ា សុង សារ៉ុន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់បងប្អូនកសិករ កម្ពុជា សូមចាប់ផ្តើធ្វើស្រែដោយយកចិត្តទុកដាក់ខ្ពស់ និងស្វែងរកជម្រើសយន្តការប្រើប្រាស់ធាតុចូលដូចជាជីតាមលក្ខណៈធម្មជាតិ ឬសរីរាង្គជាដើម ដើម្បីជំរុញតម្លៃស្រូវ ឱ្យមានការកើនឡើងបន្ថែមទៀត។
លោកឧកញ៉ា សុង សារ៉ន កត់សម្គាល់ឃើញថា វិបត្តិសង្រ្គាមរុស្ស៉ីអ៊ុយក្រែន បានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ ព្រោះប្រទេសទាំងពីរនេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀត នៅអាហ្វ្រិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំងរហូតដល់ ៣០ភាគរយ។ ក្នុងពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់កម្ពុជាក្នុងការនាំចេញផងដែរ៕ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


