Connect with us

សន្តិសុខសង្គម

ដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលល្មើសបទបញ្ជាវិន័យកងកម្លាំង

បានផុស

នៅ

ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានកោះហៅនិងអនុវត្តវិន័យកងកម្លាំងលើមន្ត្រីនគរបាលចរាចរណ៍ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យមួយរូប បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមយៈក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ បានលើកឡើងថា បន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតប្រមាន ដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម