ព័ត៌មានជាតិ
សត្វត្មាតរស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាងទទួលបានចំណីមួយខែបួនដង
សត្វត្មាតនិងសត្វកម្រចំនួន ៤ ប្រភេទទៀតរស់នៅក្នុងតំបន់ព្រៃអភិរក្សសៀមប៉ាងក្នុងឃុំព្រែកមាស នឹងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានចំណីក្នុងមួយខែបួនដង។
លោកលាង ប៊ុនប៉ែង មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំស្រុកសៀមប៉ាងបានឲ្យដឹងថា សត្វត្មាតរួមទាំងសត្វកម្របួនប្រភេទនោះមានប្រភេទសត្វត្រយ៉ងយក្ស សត្វចំកំកស សត្វត្រដក់តូច និងត្រដក់ធំ។

ដោយឡែកមួយប្រភេទទៀតនោះ ជាប្រភេទសត្វត្មាតដែលនៅសេសសល់ប្រមាណជាង ៩០ ទៅ ១០០ ក្បាលតែប៉ុណ្ណោះ។
មន្ត្រីអង្គការជីវិតសត្វស្លាបបានបន្តឲ្យដឹងទៀតថា ការចូលរួមថែរក្សាសត្វទាំងនេះ គឺដើម្បីឲ្យសត្វត្មាតរួមសត្វបួនប្រភេទទៀត រស់នៅគង់វង្ស ពងកូន រស់នៅក្នុងព្រៃទឹកដីខេត្តស្ទឹងត្រែង កុំឱ្យវាទៅរស់នៅតំបន់ព្រៃប្រទេសឡាវ ដោយសារបច្ចុប្បន្នសត្វកម្រទាំងនេះវានៅសល់តិចតួចតែប៉ុណ្ណោះ។

លោកបន្តថា ដើម្បីឱ្យសត្វត្មាតនិងសត្វ បួនប្រភេទទៀតរស់នៅក្នុងតំបន់ព្រៃអភិរក្សសៀមប៉ាង យើងបានផ្តល់ជាចំណីបន្ថែម ធ្វើឡើងក្នុងមួយខែ៤ដង ជារៀងរាល់ខែ ដើម្បីឱ្យសត្វត្មាតវាមកស៊ី ព្រោះដោយសារចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសំបូរនោះទេ ។
លោកស៊ីន ដាន មេឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្សសត្វស្លាបនេះ វាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលពពួកសត្វដ៏កម្រទាំងនេះ។
សត្វត្មាតរួមសត្វបួនប្រភេទទៀតបច្ចុប្បន្ននេះ ពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្រយ៉ងយក្ស- សត្វចំកំកស-សត្វត្រដក់តូច-នឹងត្រដក់ធំ-និងសត្វត្មាតមានចន្លោះចាប់ពី ៩០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ រស់នៅតំនប់ព្រៃអភិរក្សសៀមប៉ាងខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


