ព័ត៌មានជាតិ
ខ្យល់កន្រ្តាក់បំផ្លាញផ្ទះពលរដ្ឋ ៣៧ខ្នង នៅក្រុងសិរីសោភ័ណ
អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានឱ្យដឹងថា ភ្លៀងធ្លាក់មានខ្យល់កន្ត្រាក់ខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង រងការខូចខាតធ្ងន់ធ្ងរ នៅសង្កាត់ចំនួន៣ នៃក្រុងសេរីសោភ័ណ កាលពីព្រលប់ថ្ងៃទី ២៥ ខែមិថុនា។ ករណីខ្យល់កន្ត្រាក់នេះ មិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ។

លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់អ្នកយកព័ត៌មានថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុង៣សង្កាត់នោះ រួមមាន សង្កាត់អូរអំបិលចំនួន១ខ្នង សង្កាត់ព្រះពន្លា២៦ខ្នង លើ ៣ភូមិ និងសង្កាត់កំពង់ស្វាយចំនួន១០ខ្នង។
លោកអភិបាលក្រុង បានបន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយរៀបចំ ជួសជុលផ្ទះប្រជាពលរដ្ឋ ដើម្បីជាជម្រកស្នាក់ឡើងវិញ៕ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


