កីឡា
ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ថ្ងៃទី៣០ មិថុនា
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងចេញទៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship)។

ការចេញទៅថ្ងៃទី៣០ ខែមិថុនានេះ គឺ៣ថ្ងៃមុនការប្រកួតមកដល់ ពេលដែលពូលរបស់កម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយបើកឆាកគោព្រៃជំទង់ នឹងត្រូវជួប សិង្ហបុរី។
ប្រកួតទី២ U19 កម្ពុជា ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់មកប្រកួតទី៣ ជួប U19 ឡាវ នៅថ្ងៃទី០៧ ខែកក្កដា ខណៈថ្ងៃទី០៩ ខែកក្កដា កម្ពុជា សម្រាកពុំមានការប្រកួត និងប្រកួតចុងក្រោយថ្ងៃទី១១ ខែកក្កដា ជួប U19 ទីម័រខាងកើត។
គួររំឮកថា កីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការ មកពីក្លិប ៧ផ្សេងគ្នាទាំងនៅលីគកំពូល និងលីគទី២កម្ពុជា ពោលមានមកពីសាលាបាល់ទាត់ជាតិបាទី ចំនួន ១៣នាក់, អាស៊ីអឺរ៉ុបយូណាយធី ៣នាក់, ព្រៃវែង ៣នាក់, ណាហ្គាវើលដ៍ ១នាក់, គីរីវង់សុខសែនជ័យ ១នាក់, សមាគមកីឡាកងយោធពលខេមរភូមិន្ទ ១នាក់ និងអង្គរថាយហ្គឺរ ១នាក់។
ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) គ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕ អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់