នយោបាយ
តុលាការ សម្រេចមិនឃុំខ្លួនលោក កឹម សុខា ទេ តែបានព្រមានមិនឲ្យលួចធ្វើសកម្មភាពនយោបាយទៀត
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ បានសម្រេចមិនឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិតាមការប្តឹងរបស់ព្រះរាជអាជ្ញាឡើយ គ្រាន់តែបានព្រមានមិនឲ្យលោក កឹម សុខា ពាក់ព័ន្ធនឹងសកម្មភាពនយោបាយណាមួយទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក កឹម សុខា។

លោកស្រី ម៉េង សុភារី បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖ «ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានប្តឹងសុំឲ្យក្រុមប្រឹក្សាជុំនុំជម្រះធ្វើការឃុំខ្លួនឯកឧត្តម កឹមសុខា ដោយយោងលើរបាយការសមត្ថកិច្ចនគរបាលថា ឯកឧត្តម កឹមសុខា បានបំពានបំរាមតុលាការត្រង់ចំណុចហាមឃាត់ការធ្វើសកម្មភាពនយោបាយ»។ ប៉ុន្តែ លោកស្រី បានអះអាងថា រហូតដល់ម៉ោងនាទី ១៖ ៤០នាទីរសៀលនេះ គឺក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសេចក្តីសម្រេចថា សកម្មភាពដូចក្នុងរបាយការណ៍សមត្ថកិច្ច គឺជាសកម្មភាពនយោបាយ ប៉ុន្តែមិនឃុំខ្លួនទេ គឺធ្វើការព្រមាន និងច្រានចោលការប្តឹងសុំរបស់ព្រះរាជអាជ្ញា។

សូមបញ្ជាក់ថា លោក កឹម សុខា និងក្រុមមេធាវីកំពុងតតាំងរឿងក្តីក្តាំនៅតុលាការសាលាដំបូងរាជធានីភ្នំពេញក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោក ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងប្តឹងថា បានធ្វើសកម្មភាពនយោបាយនេះ គឺបន្ទាប់ពីរូបលោក និងសហការី បានចុះតាមបណ្តាខេត្តជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ និងបានទទួលជួបជាមួយអ្នកគាំទ្រនៅក្នុងផ្ទះរបស់លោកជាបន្តបន្ទាប់នាពេលកន្លងមកនេះ៕
ដោយ៖វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


