ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ឱ្យប្រជាសហគមន៍ត្រៀមទទួលភ្ញៀវទេសចរដែលមកលេងតំបន់ធម្មជាតិដងទន្លេមេគង្គលើ
ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យប្រជាសហគមន៍អេកូទេសចរណ៍ត្រៀមខ្លួនដើម្បីទទួលភ្ញៀវទេសចរសារជាថ្មី ដោយចាប់ផ្តើមពីទេសចរណ៍ក្នុងស្រុក ក្នុងពេលដែលភ្ញៀវទេសចរបានផ្លាស់ប្តូរគោលដៅទេសចរណ៍មកកាន់តំបន់ធម្មជាតិនៅតាមដងទន្លេមេគង្គលើ។

លោក តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសនន៍ថា៖ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍រយៈពេល៥ឆ្នាំ ២០២២-២០២៦ ជាគោលដៅយ៉ាងសំខាន់ ឈានទៅរកកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ វិស័យឯកជន និងបានជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅតាមតំបន់ឱ្យកាន់តែទូលាយផងដែរ។
លោករដ្ឋលេខាធិការមានប្រសាសន៍បន្តថា៖ ការបង្កើតសហគមន៍អេកូទេសចរណ៍គឺយើងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលនៅតាមតំបន់ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ អញ្ចឹងផែនការមួយដែលធ្វើហើយបានល្អ ដូចនៅថ្ងៃនេះ គឺមានផែនការមេអភិវឌ្ឍន៍ទេសចរណ៍ នៅបុរីអូរស្វាយ និងកោះហាននេះ បើយើងធ្វើការបានល្អហើយ ប៉ុន្តែផែនការបានល្អ គឺមិនមែនមានន័យថាយើងជោគជ័យ ១០០% ទេ គឺមានផែនការជោគជ័យបានតែ ៣០%ទេ អញ្ចឹងផែនការល្អយ៉ាងណាក៏ដោយក៏ប៉ុន្តែ បើមិនមិនមានការអភិវឌ្ឍន៍ឱ្យបានល្អ គឺយើងអត់ទទួលបានជោគជ័យពេញលេញទេ។

លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីនៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើហៅកាត់ថា NTFP EP ដែគូគាំទ្រអភិវឌ្ឍសហគមន៍បានបញ្ជាក់ថា៖អង្គការ NTFP EP និងជួយសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការមេសម្រាប់អភិវឌ្ឍតំបន់អេកូទេសចរណ៍រយៈពរល៥ឆ្នាំប្រកបដោយចីរភាពអ្វីដែលសង្ឃឹមបន្តគឺម្ចាស់ជំនួយក្រុមហ៊ុនឯកជន ស្ថាប័នពាក់ព័ន្ធឬក៏ភ្ញៀវទេសចរណ៍ជាសប្បុរសជនដែលអាចជួយបំពេញបន្ថែម ទៅលើផែនការមេនេះធ្វើយ៉ាងម៉េចរុញឲ្យ សហគមន៍និង មានចលនាមានសកម្ម ឆ្លើយតបទៅនឹងផែនការនីមួយៗនៃឆ្នាំនីមួយៗរបស់គាត់។

លោក គង់ ចាន្ធី ប្រធានសហគមន៍អេកូទេចរណ៍បុរីអូរស្វាយសែនជ័យ សំដែងការសាទរ ចំពោះ ស្ថាប័ន ពាក់ព័ន្ធនិងអង្គការដៃគួដែលតែងគិតគូ ពីការអភិវឌ្ឍន៍សហគមន៍ អេកូទេសចរណ៍ ព្រោះនៅតាមតំបន់និមួយៗមានសក្តានុពលធម្មជាតិ អំណោយផលល្អទៅលើវិស័ទេសចរណ៍។
លោកបន្តថា៖ ជាមួយគ្នានេះប្រជាសហគមន៍បន្តខិតខំប្រឹងប្រែង បំពេញកាត្វកិច្ចរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ទាំងការរៀបចំផ្ទះស្នាក់នៅ អាហារដ្ឋានមានរសជាតិឆ្ងាញ់ ប្រកបដោយអនាម័យ និងសេវាកម្មដឹកជញ្ជូនប្រកបដោយសុវត្ថិភាព។

សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងបង្កើតបានសហគមន៍អរកូទេសចរណ៍ចំនួន៦ហើយ ក្នុងនោះមានសហគមន៍អេកូទេសចរណ៍ បុរីអូរស្វាយ អូរឬស្សីកណ្តាល កោះព្រះ កោះហាន ព្រះរំកិល និងភ្នំជម្រកសត្វឆ្វាំង ដែលកំពុងដំណើរការទទួលភ្ញៀវទេសចរណ៍៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន