សន្តិសុខសង្គម
ក្រុមចោរកាច់សោ.កលួចម៉ូតូ៣នាក់ ត្រូវបានសមត្ថកិច្ចតាមក្របួចបានជាបន្តបន្ទាប់
បាត់ដំបង ៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្រកបមុខរបរដោយទុច្ចរិតចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការក្របួចបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបជនអាជីវករទុច្ចរិតទាំង០៣នាក់មានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ចុះប្រតិបត្តិការបងបង្ក្រាបក្រោមបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរលួចយកម៉ូតូ )និងបានធ្វើការនាំខ្លួនជនសង្ស័យទាំង៣ នាក់នៅចំណុចផ្សេងគ្នា មកកាន់ស្នងការដ្ឋានដើម្បីសួរនាំនិងបន្តនីតិវិធី ។

លោកឈឿង គឹមសុង បានឲ្យដឹងថា ជំហរជំហានទី១ធ្វើឡើងនៅវេលាម៉ោង ប្រហែល៩និង៣០នាទី ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ កូវ ប៊ុនឡុច ហៅ ស៊ិន សេត ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជំហានទី២ធ្វើឡើងនៅ វេលាម៉ោង ១៤និង២២នាទី នៅចំណុចភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបាននាំខ្លួនជនសង្ស័យម្នាក់ ទៀត ឈ្មោះ កូវ រិទ្ធី ហៅ រិទ្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
និងប្រតិបត្តិការជំហានទី៣ចុងក្រោយ នៅវេលាម៉ោង ១៩និង២៦ នាទី នៅចំណុចភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ ដំបង បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជា សុខនឿន ហៅ សមឿន ភេទប្រុស អាយុ ៣៦ ឆ្នាំមានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០និង២០នាទី នៅចំណុចភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យឈ្មោះកូវ ប៊ុនឡុច និង ជនសង្ស័យឈ្មោះ កូវ រិទ្ធី បានធ្វើសកម្មភាព ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ស ដោយឈ្មោះឡុច ជាអ្នកជិះពីក្រោយ និង ជាអ្នកចុះធ្វើសកម្មភាពកាច់សោលួចយកម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកបាត់ដំបង 1AA-1339 ដែលជារបស់ជនរងគ្រោះឈ្មោះ ហោ ពៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិចំការល្មុត ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង រួចជិះយកមកឲ្យជនសង្ស័យម្នាក់ទៀតឈ្មោះ នឿន ដើម្បីយកទៅលក់បន្ត។
ចម្លើយដដែលថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ០៩និង៣០ នាទី នៅចំណុចស្ទឹងក្រោមទំនប់ចិន ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះ កូវ ប៊ុនឡុច និង ជនសង្ស័យ ឈ្មោះ ជា សុខនឿន បានធ្វើសកម្មភាពជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ ខ្មៅ ដោយឈ្មោះ ឡុច ជាអ្នកជិះពីក្រោយ និង ជាអ្នកចុះធ្វើសកម្មភាព កាច់សោរលួចយកម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-8945 ដែលជារបស់ជនរងគ្រោះ ឈ្មោះ ឈួន សាវ័ន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយពីជនសង្ស័យខាងលើ ធ្វើសកម្មភាពរួចជិះម៉ូតូបានប្រហែល ១០ ម៉ែត្រ ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ និងបានស្រែកឲ្យគេជួយដេញចាប់ចោរ រហូតដល់ចំណុចខាងលើក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង ។

វត្ថុតាងដកហូតរួមមាន សោសម្រាប់ដោះ លេខ៨ មានរាងអក្សរ L ចំនួន ០២ ដើម, ផ្លែតួណឺវីស ឆាបរាងសំប៉ែតចុងស្រួច ០១, ផ្លែស្វាន ឆាបមានរាងសំប៉ែត ចំនួន ០១, ផ្លែតួណឺវីសកែច្នៃមានរាងអក្សរ T ចំនួន ០១, ម៉ូតូ ម៉ាកហុងដា ឃ្លីក ពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI-1181 ចំនួន ០១ គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កំពត 1Q-9479។
បច្ចុប្បន្នសមត្ថកិច្ចនៃការិយាល័យជំនាញនៃស្នងការខេត្តកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


