វប្បធម៌ ជំនឿ
តាមពិតសុបិនឃើញ “បុណ្យសព” មិនអាក្រក់ ដូចធ្លាប់ដឹងទេ
តាមជំនឿតៗគ្នាជាយូរមកហើយគេជឿថា នៅពេលណាសុបិនឃើញពិធីបុណ្យសព មិនថាសុបិនចូលរួមពិធីបុណ្យសពឪពុកម្តាយ សាច់ញាតិ អ្នកស្គាល់គ្នា ឬជនមិនស្គាល់មុខក្ដី នៅពេលភ្ញាក់ដឹងខ្លួន អ្នកអាចជួបរឿងតក់ស្លុត ភ័យព្រួយ ឬការបាត់បង់អ្វីមួយកើតឡើង។

ផ្ទុយទៅវិញ ការទស្សន៍ទាយតាមក្បួនតម្រាជឿថា បើសុបិនចូលរួមបុណ្យសពនរណាម្នាក់ អ្នកទំនងបានធ្វើដំណើរផ្លូវឆ្ងាយ ជាពិសេសឱកាសទៅកម្សាន្តនៅបរទេស ឬប្រហែលជាទទួលបានប្រាក់រង្វាន់ ឬវត្ថុមានតម្លៃដោយមិននឹកស្មានដល់។

សុបិនឃើញពិធីបុណ្យសពគ្រួសារ
អ្នកអាចទទួលមរតក ទ្រព្យសម្បត្តិ ទទួលអំណោយ ទទួលបានការគាំទ្រ ឬរបស់ល្អពីញាតិមិត្ត។
សុបិនឃើញពិធីបុណ្យសពកុមារ
ពេលភ្ញាក់ឡើង អ្នកប្រហែលរងសម្ពាធតិចតួចពីអ្នកគ្រប់គ្រងរបស់អ្នក ប៉ុន្តែមិនថ្វីទេ វាជាប្រផ្នូលប្រាប់ដែរថា បញ្ហាទាំងអម្បាលម៉ាននឹងរលាយរលត់ ពេលអ្នកទៅធ្វើបុណ្យចែកទាន។
សុបិនឃើញពិធីបុណ្យសពមនុស្សចាស់
ងើបពីគេងមក អ្នកនឹងទទួលដំណឹងល្អអំពីភារកិច្ចការងារល្អៗ ជាពិសេសវាជាការងារដែលមានស្ថេរភាព អាចឱ្យអ្នកឈរជើងបានក្នុងរយៈពេលយូរ និងទទួលបានប្រាក់ចំណូលគាប់ចិត្ត។
សុបិនឃើញពិធីបុណ្យសពរបស់ស្ត្រី
ប្រសិនបើអ្នកខ្លួនឯងជាស្ត្រី ហើយសុបិនបានចូលរួមពិធីបុណ្យសពស្ត្រីដូចគ្នា ទស្សន៍ទាយថា អ្នកដែលមកសុំខ្ចីលុយ នឹងមិនសងមកអ្នកវិញទេ។ ប៉ុន្តែប្រសិនបើសុបិនឃើញបុណ្យសពបុរស ទាយថា អ្នកនឹងមានអំណាចលើភេទផ្ទុយ។
សុបិនឃើញពិធីបុណ្យសពរបស់បុរស
បើអ្នកជាបុរសហើយសុបិនឃើញចូលរួមបុណ្យបុរសដែរ វាជាសញ្ញាប្រាប់ថា បើមានពាក្យបណ្ដឹង អ្នកនឹងឈ្នះក្ដី ហើយរឿងអាក្រក់ៗនឹងប្រែទៅជាល្អ។ ប៉ុន្តែអ្នកសុបិនឃើញបុណ្យសពស្ត្រីវិញ ទាយថា ក្នុងអំឡុងពេលនេះ អ្នកប្រហែលជាត្រូវរងបន្ទុកធ្ងន់បន្តិចពីកន្លែងការងារ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញឪពុកស្លាប់ មានន័យយ៉ាងណា?
ចុចអាន៖ យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ