Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ថា ទណ្ឌកម្មរបស់លោកខាងលិចគឺជា “ការប្រកាសសង្គ្រាមសេដ្ឋកិច្ច” ជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងមុនការធ្វើដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់នាថ្ងៃអង្គារនេះថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូគឺជា ការប្រកាសសង្គ្រាមសេដ្ឋកិច្ចជាមួយរុស្ស៊ី ។

ទន្ទឹមនោះលោក ពូទីន បញ្ជាក់ទៀតថា “ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្ដាប្រទេសលោកខាងលិខក៏មិនអាចទុករុស្ស៊ីឲ្យនៅឯកោបានទេ បើទោះជារុស្ស៊ីមិនអាចអភិវឌ្ឍតែម្នាក់ឯងនៅក្នុងពិភពសម័យទំនើបក៏ដោយ ហើយទីក្រុងមូស្គូនឹងមិនទាល់ច្រកចំពោះការរឹតបន្តឹង ឬការបិទទាំងស្រុងនូវការទទួលបានផលិតផលណាមួយផងដែរ” ។

លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ ពោលជាការធ្វើដំណើរលើកដំបូងរបស់លោកនៅខាងក្រៅអតីតសហភាពសូវៀត ចាប់តាំងពីសង្គ្រាមលុកលុយលើអ៊ុយក្រែន ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ពូទីន នឹងជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei ដើម្បីព្យាយាមពង្រឹងសម្ព័ន្ធភាពបរទេសមួយចំនួនរបស់រុស្ស៊ី ក៏ដូចជាបង្កើនទំនាក់ទំនងការទូតអន្តរជាតិជាមួយចិន ឥណ្ឌា និងទីក្រុងតេអេរ៉ង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ស្រដៀងសង្គ្រាមកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម