ព័ត៌មានអន្ដរជាតិ
ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ស្រដៀងសង្គ្រាមកូរ៉េ
លោក James Stavridis អតីតមេបញ្ជាការកំពូលរបស់អង្គការណាតូសម្រាប់អឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងរយៈពេលពី ៤ ទៅ ៦ ខែទៀត ដោយសារតែការបង្កកជម្លោះ ហើយនឹងបញ្ចប់ស្រដៀងសង្គ្រាមកូរ៉េ ។

លោក Stavridis បាននិយាយក្នុងអំឡុងពេលកិច្ចសម្ភាសន៍តាមវិទ្យុ WABC 770 AM ថា “កងកម្លាំងអ៊ុយក្រែនកំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងផែនការសង្គ្រាមរបស់លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានទឹកដីបន្តិចបន្តួច ពេលចាប់ផ្តើមជម្លោះ” ។
លោកបានបន្តទៀតថា “រឿងនេះកំពុងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមកូរ៉េ ពោលគឺសំដៅលើបទឈប់បាញ់ តំបន់គ្មានយោធារវាងភាគីទាំងពីរ ភាពច្របូកច្របល់ដែលកំពុងបន្ត ជាពិសេសការបង្កកជម្លោះក្នុងរយៈពេល ៤ ទៅ ៦ ខែ“ ។

សង្រ្គាមកូរ៉េដែលជាការប្រយុទ្ធរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅចន្លោះឆ្នាំ ១៩៥០ និង ១៩៥៣ ដោយនៅពេលនោះសហភាពសូវៀតជាអ្នកគាំទ្រកូរ៉េខាងជើង ខណៈដែលកូរ៉េខាងត្បូងត្រូវបានផ្តល់ជំនួយដោយសហរដ្ឋអាមេរិក ។ ជម្លោះរវាងប្រទេសទាំងពីរបានបញ្ចប់ដោយបទឈប់បាញ់នៅខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបង្កើតជាតំបន់គ្មានយោធា ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគ្មានសន្ធិសញ្ញាសន្តិភាពជាផ្លូវការត្រូវបានចុះហត្ថលេខានៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់គ្នានេះ ប្រទេសទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ រុស្ស៊ី បញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការខ្លាំងឡើងៗនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


