កីឡា
លោតទឹកម៉ាឡេស៊ីខ្លាំងស្ទើរគ្មានគូប្រជែងនៅស៊ីហ្គេមដែលថ្មីសម្រាប់កម្ពុជា២០២៣
ម៉ាឡេស៊ីមានធនធានកីឡាករ កីឡាការិនីផ្នែកកីឡាលោតទឹកខ្លាំងជាងគេបំផុតនៅក្នុងប្រទេសអាស៊ានដែលចូលរួមប្រកួតកីឡាស៊ីហ្គេម។ ប្រភេទលោតទឹកនេះស្ថិតក្នុងចំណោមកីឡាហែលទឹក៤ប្រភេទដែលត្រូវដាក់ឲ្យប្រកួតជាផ្លូវការនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ហែលទឹកទាំង៤ប្រភេទគឺហែលទឹក (Swimming) លោតទឹក (Diving) បាល់ទឹក (Water Polo) និងហែលពាក់ជើងទា (Fin Swimming)។ ក្នុងចំណោមប្រភេទហែលទាំង៤នេះមានពីរថ្មីសុទ្ធសម្រាប់ម្ចាស់ផ្ទះកម្ពុជាគឺ លោតទឹក និង បាល់ទឹក។

និយាយពីកីឡាលោតទឹក ប្រទេសម៉ាឡេស៊ីតែងតែប្រមូលយកមេដាយមាសស្ទើរតែទាំងអស់រាល់ការប្រកួតកីឡាស៊ីហ្គេម ជាពិសេសគិតចាប់តាំងពីស៊ីហ្គេមឆ្នាំ២០១៣រហូតដល់ឆ្នាំ២០២២នៅប្រទេសវៀតណាម ម៉ាឡេស៊ីប្រមូលយកបានមេដាយមាសស្ទើរតែគ្រប់វិញ្ញាសា។
ស៊ីហ្គេម ឆ្នាំ២០១៣ លោតទឹកមាន៨វិញ្ញាសា ម៉ាឡេស៊ីឈ្នះមេដាយមាសទាំង៨។ ឆ្នាំ២០១៥មាន៨វិញ្ញាសា ម៉ាឡេស៊ីឈ្នះមេដាយមាសទាំង៨ទៀត។ ឆ្នាំ២០១៧មាន១៣វិញ្ញាសា ម៉ាឡេស៊ីឈ្នះមេដាយមាស១២ ហើយសិង្ហបុរីឈ្នះមេដាយមាស១។ ឆ្នាំ២០១៩ មាន៤វិញ្ញាសា ម៉ាឡេស៊ីឈ្នះមេដាយមាសទាំង៤ ហើយចុងក្រោយស៊ីហ្គេម ឆ្នាំ២០២២នៅវៀតណាម មាន៨វិញ្ញាសា ម៉ាឡេស៊ីឈ្នះមេដាយមាសទាំងអស់ទៀត។

ដូច្នេះតាមរយៈលទ្ធផលនេះអាចនិយាយបានថា កីឡាលោតទឹកស្ទើរគ្មានប្រទេសណាផ្សេងនៅតំបន់អាស៊ានអាចប្រកួតប្រជែងជាមួយម៉ាឡេស៊ីឡើយ។
ចំពោះកម្ពុជាមិនធ្លាប់មានកីឡាលោតទឹក និងបាល់ទឹកទាំងការប្រកួតក្នុងស្រុក ឬចេញទៅប្រកួតនៅក្រៅប្រទេសដែរ ប៉ុន្តែកីឡាទាំងពីរប្រភេទនេះត្រូវបានដាក់ឲ្យប្រកួតនៅក្នុងកីឡាឆ្នាំ២០២៣។ យ៉ាងណា សហព័ន្ធខ្មែរកីឡាហែលទឹកកំពុងដុតដៃជើងដើម្បីប្រកួតប្រជែងក្នុងនាមជាម្ចាស់ផ្ទះ។

អ្នកតាមដានកីឡាកម្ពុជាប្រហែលជាធ្លាប់ដឹងហើយ កីឡាករ Jordan Pisey Windle ជាកូនកំព្រានៅប្រទេសកម្ពុជាត្រូវបានជនជាតិអាមេរិកយកទៅចិញ្ចឹម ហើយបានហ្វឹកហាត់កីឡាលោតទឹកជាប់ជម្រើសជាតិអាមេរិក និងបានតំណាងជាតិអាមេរិកចូលរួមការប្រកួតអូឡាំពិក២០២១នៅប្រទេសជប៉ុនទៀតផង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន