Connect with us

ជីវិតកម្សាន្ដ

ភរិយា Weir បង្ហោះរូបស្វាមីបែបកំប្លែងៗ ក្នុងពិធីមង្គលការ

បានផុស

នៅ

ភរិយាជាទីស្រលាញ់របស់តារាសម្ដែងប្រុស Weir បានបង្ហោះរូបភាពដ៏គួរឲ្យស្រលាញ់​នៃសកម្មភាពបែបកំប្លែងៗ​របស់ស្វាមីក្នុងថ្ងៃមង្គលការ ក្រោយអាពាហ៍ពិពាហ៍​នេះ ​ទើបតែកន្លងទៅមិន​ប៉ុន្មាន​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាដ៏គួរឲ្យស្រលាញ់​នៃរូបភាពកំប្លែងៗនេះ បើ​តាម​ទំនៀមទម្លាប់​​ដើម្បីបានជួបកូនក្រមុំ កូនកំលោះ​ត្រូវតែទម្លាយ​ទ្វារ​មាស-ប្រាក់ ​ពីមនុស្សជាច្រើន។ ក្រោយបានឃើញ​ទិដ្ឋភាព​គួរឲ្យស្រលាញ់របស់ស្វាមី អត់ទ្រាំមិនបានភរិយាថ្មីថ្មោងរូបនេះក៏ដាច់ចិត្តបង្ហោះរូប ពីពេលវេលាដ៏ល្អនេះចែកជូនអ្នកដល់អ្នកគាំទ្រភ្លាមៗ។

ក្នុងនោះ Vicki បានសរសេរ caption ថា «​គ្រា​ដ៏​គួរ​ឲ្យស្រឡាញ់​របស់​កូនកំលោះ អរគុណ​ចាស់ទុំ​ អ្នក​ថត​រូប​ដែល​រក្សា​អនុស្សាវរីយ៍​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​មើល​ឃើញ»។ ​បន្ទាប់ពីនាងផូសមិនបានប៉ុន្មានផង អ្នកគាំទ្រចូលមកខមិនសើចសប្បាយនឹងកាយវិការស្វាមីនាងជាខ្លាំង។ ព្រោះមិនស្មានថា តារាសម្ដែងប្រុសរូបនេះ នឹងបញ្ចេញសកម្មភាពកំប្លែងៗនេះក្នុងកម្មវិធីរបស់ខ្លួនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍ថ្មីថ្មោង Weir និង Vicki សារភាពថា តាមពិតពួកគេស្គាល់គ្នាតាំងពី ៥ ឆ្នាំមុន (មានវីដេអូ)

ចុចអាន៖ភរិយា Weir ត្រូវមហាជនក្នុងប្រទេសរិះគន់ខ្លាំងៗ ខណៈអ្នកគាំទ្រស្នើឲ្យដាក់ពាក្យប្ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម