ជីវិតកម្សាន្ដ
ភរិយា Weir ត្រូវមហាជនក្នុងប្រទេសរិះគន់ខ្លាំងៗ ខណៈអ្នកគាំទ្រស្នើឲ្យដាក់ពាក្យប្ដឹង
ក្រោយពិធីមង្គលការទើបតែបញ្ចប់ ភរិយាតារាសម្ដែងប្រុស Weir ត្រូវបានមហាជនក្នុងប្រទេសរិះគន់ខ្លាំងៗ ហាក់មិនគោរពដល់រូបនាងសោះ ខណៈអ្នកគាំទ្រ បានស្នើឲ្យ Vicki ប្ដឹងតបតវិញភ្លាមៗ។


យ៉ាងណាមិញ ការរិះគន់ដ៏ខ្លាំងខ្លានេះបានកើតឡើងតាំងពីថ្ងៃដែលភរិយា Weir រំលេចនូវរូបភាព Pre-Wedding ជាបន្តបន្ទាប់ជាមួយកូនកំលោះ។ ជាពិសេសនោះគឺ រូបភាពក្នុងពិធីនាកណ្ដាលបរិយាកាសមង្គលការដ៏កក់ក្ដៅ ពោរពេញទៅដោយស្នេហា និងមនោសញ្ចេតនារវាងអ្នកទាំងពីរ។



លើសពីនេះ Vicki ក៏បានបង្ហោះវីដេអូឃ្លីបនៃសុភមង្គលនៅលើ Instagram ផ្ទាល់ខ្លួន បង្ហាញភាពសាមញ្ញមិនធម្មតា ក្នុងនោះ Instagram របស់ Vicki មានអ្នកគាំទ្រជាច្រើនបានសម្រុកចូលរួមអបអរសាទរ ហើយមានមតិខ្លះបង្ហាញការមិនគោរព។ នេះហើយបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន ស្នើឲ្យ Vicki ប្ដឹងអ្នកដែលបញ្ចេញមតិបែបលេងសើចជ្រុល។ ខណៈអ្នកខ្លះថា “ខ្ញុំចង់ឲ្យបង Vicki ប្ដឹងអ្នកដែល Mention មិនគោរព អ្នកខ្លះហួសហេតុពេករឿង comment ចាត់ទុកជារឿងសប្បាយណាស់។ រាល់ការបញ្ចេញមតិណាដែលជ្រុលពេក កុំអត់អោនឲ្យសោះ។ មនុស្សប្រភេទនេះ ត្រូវតែបង្រៀនជាមេរៀនទើបបាន”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ថ្មីថ្មោង Weir និង Vicki សារភាពថា តាមពិតពួកគេស្គាល់គ្នាតាំងពី ៥ ឆ្នាំមុន (មានវីដេអូ)
ចុចអាន៖ប្រមូលផ្ដុំរូបភាពមង្គលការ Weir-Vicky ម្សិលមិញនេះ មើលទៅសាមញ្ញ តែកក់ក្ដៅពេញបេះដូង
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


