Connect with us

កីឡា

គ្រូ U-18 នារីឥណ្ឌូនេស៊ី មានទំនុកចិត្តមុនជួប U-18 នារីកម្ពុជា យប់នេះ

បានផុស

នៅ

ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម១៨ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងបន្តការប្រកួតទី២ ប្រចាំពូល A ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ 

ក្រុមបាល់ទាត់នារី U-18 កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតមកដល់ U-18 នារីឥណ្ឌូនេស៊ី បានយកឈ្នះ U-18 នារីសិង្ហបុរី ១-០ ខណៈ U-18 នារីកម្ពុជា បានចាញ់ U-18 នារីថៃ ៤-០។

លោក Rudy Eka Priyambada គ្រូបង្វឹកជម្រើសជាតិនារីអាយុក្រោម១៨ឆ្នាំឥណ្ឌូនេស៊ី បានបញ្ជាក់ទាំងទំនុកចិត្ត ដ្បិតក្រុមលោកមានកីឡាការិនីដែលធ្លាប់ជាប់ជម្រើសជាតិនារីឈុតធំ។ «ភាពរំភើបគឺនៅទីនេះ ខណៈដែលយើងកំពុងសម្របខ្លួនជាមួយនឹងក្រុមកីឡាករវ័យក្មេងថ្មី។ សម្រាប់ឥណ្ឌូនេស៊ី យើងបានរៀបចំក្រុមដោយពួកគេខ្លះធ្លាប់មានបទពិសោធន៍ខ្លះនៅជម្រើសជាតិឈុតធំពីមុន»។ សម្ដីលោក Rudy Eka។

ក្រុមបាល់ទាត់នារី U18 ឥណ្ឌូនេស៊ី

ការប្រកួតរវាង U-18 នារីឥណ្ឌូនេស៊ី ជាមួយ U-18 នារីកម្ពុជា នឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ នាកីឡដ្ឋាន GELORA SRIWIJAYA ខេត្តប៉ាឡាំបាង ប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតមានការផ្សាយបន្តផ្ទាល់ផងដែរ ដោយសារម្ចាស់ផ្ទះសម្រេចផ្សាយផ្ទាល់តែការប្រកួតរបស់ខ្លួន។

បញ្ជាក់ថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, ថៃ និងសិង្ហបុរី។ លទ្ធផលថ្ងៃនេះអាចនឹងសម្រេចជោគវាសនារបស់កម្ពុជា ក្នុងការឡើវគ្គបន្តផងដែរ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

Sokha Hotels

ព័ត៌មានពេញនិយម