Connect with us

សន្តិសុខសង្គម

បុរសម្នាក់​ការប្រពន្ធបាន៣ខែ​បាត់ខ្លួនមួយយប់​ប្រទះឃើញសពក្បែរទ្រុងមាន់

បានផុស

នៅ

សាកសពបុរសម្នាក់​ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរទ្រុងមាន់ ស្ថិតនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាត សៀងហៃ អាយុ១៩ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើទើបតែរៀបការប្រពន្ធបានបីខែតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ក្រុមគ្រួសារបានប្រាប់ថា បុរសខាងលើបានបាត់ខ្លួនតាំងពី ម៉ោង ៦ ល្ងាចថ្ងៃទី ២៣ ខែកក្កដាមិនទៅណា ស្រាប់តែពេលព្រឹកឡើងថ្ងៃទី ២៤ ក្រុមគ្រួសារបានប្រទះឃើញដេកស្លាប់ដេកនៅក្បែរទ្រុងមាន់ខាងក្រោយផ្ទះ។

តាមការស្រាវជ្រាវនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញតាមខ្សែរភ្លើងដែលតចេញពីផ្ទះមកទ្រុងមាន់មានតំណខ្សែភ្លើងមួយកន្លែងបានប៉ះនឹងដំបូលស័ង្កសី នៃទ្រុងមាន់ ទើបបណ្តាលឱ្យឆក់បុរសខាងលើនេះស្លាប់។ សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសពទទួលយកធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម