ព័ត៌មានជាតិ
កម្ពុជា-នីហ្សេរីយ៉ា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កម្ពុជា និងនីហ្សេរីយ៉ាបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសទៅលើការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកលើកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគត។

ការពង្រឹកិច្ចសហការនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៦កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។
លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការស្វាគមន៍ចំពោះអាណត្តិការទូតរបស់លោកស្រីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចឲ្យប្រទេសទាំងពីរទទួលបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ខណៈដែលពិភពលោកកំពុងមានការប្រកួតប្រជែង និងការរាតត្បាតនូវជំងឺផ្សេងៗ។
លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា លោកស្រីពេញចិត្តនឹងបំពេញបេសកម្មការជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យកាន់តែប្រសើរ។ លោកស្រីបានកត់សម្គាល់ឃើញថា នៅរាជធានីភ្នំពេញ មានអាគារខ្ពស់ៗយ៉ាងច្រើន ដែលបញ្ជាក់ពីសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា មានភាពរីកចម្រើន។
លោកបណ្ឌិត អ៊ិត សំហេង បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីចំណុចសំខាន់ៗមួយចំនួននៃវឌ្ឍនភាពលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្ពុជាកំពុងអនុវត្តន រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារធ្វើសម្រាប់ពលរដ្ឋឲ្យមានជីវភាពធូរធារជាលំដាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិជាមួយលក្ខខណ្ឌការងារ តាមរយៈគម្រោង ILO-BFC, កម្មវិធីការងារសមរម្យនៅកម្ពុជា, កម្មវិធីសង្គម, និងបទដ្ឋានការងារនៃវិស័យកាត់ដេរ និងវាយនភណ្ឌក្នុងតំបន់អាស៊ី, និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ ចំណែកប្រាក់ឈ្នួលអប្បរមាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី។
ក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ គឺ ១៩៤ដុល្លារអាមេរិកក្នុង១ខែ រីឯអត្រាអ្នកអត់ការងារធ្វើរង្វង់តែ ០.៣%។
ភាគីទាំងពីរបានបង្ហាញការពេញចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនាពេលកន្លងមក ព្រមទាំងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគត៕សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា