ព័ត៌មានជាតិ
កម្ពុជា-នីហ្សេរីយ៉ា ចង់ឱ្យមានការផ្លាស់ប្ដូរវគ្គបណ្ដុះបណ្ដាលយោធារវាងប្រទេសទាំងពីរ
កម្ពុជា និងនីហ្សេរីយ៉ា បានបង្ហាញបំណងចង់ឱ្យមានការផ្លាស់ប្ដូរវគ្គបណ្ដុះបណ្ដាលយោធារវាងប្រទេសទាំងពីរ ដើម្បីជាការពង្រឹងដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-នីហ្សេរីយ៉ា។

បំណងនេះត្រូវបានបង្ហាញឡើងដោយអគ្គមេបញ្ជាការកងទ័ពរបស់កម្ពុជា និងទីប្រឹក្សាយោធាប្រទេសនីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងពេលជួបពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU ដោយជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងដល់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU ទីប្រឹក្សាយោធានីហ្សេរីយ៉ា លើកឡើងថា ប្រទេសទាំងពីរកំពុងបង្កើនទំនាក់ទំនងជាមួយគ្នា ហើយអ្វីដែលពិសេសនោះ គឺនីហ្សេរីយ៉ា និងកម្ពុជា កំពុងអភិវឌ្ឍន៍ដូចគ្នា ដោយសង្ឃឹមថា ប្រទេសទាំងពីរនឹងផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាបានច្រើន។
ទីប្រឹក្សាយោធានីហ្សេរីយ៉ា បានបង្ហាញការចាប់អារម្មណ៍លើការងារបណ្ដុះបណ្ដាល ដែលនីហ្សេសេរីយ៉ា និងកម្ពុជា មានវិទ្យាស្ថានបណ្ដុះបណ្ដាលជាច្រើន។ ដោយហេតុនេះ ប្រទេសនីហ្សេរីយ៉ា ស្វាគមន៍ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលមានបំណងចង់ទៅបណ្ដុះបណ្ដាលនៅប្រទេសនីហ្សេរីយ៉ា បើប្រទេសទាំងពីរមានកិច្ចព្រមព្រៀងជាមួយគ្នា។

ចំណុចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះការលើកឡើងនេះ ព្រោះនេះជាការចង់បានរបស់អគ្គបញ្ជាការ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ តែចំពោះមុខគប្បីត្រូវធ្វើការសម្របសម្រួលនៅថ្នាក់ក្រសួងការពារជាតិជាមុន ទើបកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅបានរលូន និងល្អប្រសើរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


