សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-នីហ្សេរីយ៉ានៅមានចំនួនតិចតួច ភាគីទាំងពីរប្តេជ្ញាបង្កើនចរន្តពាណិជ្ជកម្មនឹងគ្នា
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-នីហ្សេរីយ៉ា នៅមានចំនួនតិចតួចនៅឡើយ មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរកំពុងជំរុញ និងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែមនាពេលខាងមុខ តាមរយៈការបង្កើនការដោះដូរមុខទំនិញសំខាន់ៗ និងការវិនិយោគលើវិស័យសក្តានុពលបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា។

លោក ឱក ប៊ុង ថ្លែងទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតថា កម្ពុជាស្វាគមន៍រាល់វិនិយោគិន និងធុរជនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជា រួមទាំងវិនិយោគិននីហ្សេរីយ៉ាផងដែរ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មាននីតិវិធីងាយស្រួល ដែលបម្រើដល់សកម្មភាពធ្វើធុរកិច្ច និងវិនិយោគ។
លោករដ្ឋលេខាធិការបន្តថា ក្នុងអាណត្តិបំពេញបេសកកម្មរបស់លោកស្រី នឹងធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងកម្ពុជា-នីហ្សេរីយ៉ា កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រី Folakemi I. Akinleye មានចំណាប់អារម្មណ៍ទាក់ទងការអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពិសេស កសិកម្ម និងបានស្នើភាគីទាំងពីរពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ តាមរយៈការពិនិត្យលទ្ធភាពវិនិយោគរួមគ្នាលើវិស័យអាទិភាព ដើម្បីបម្រើសេចក្តីត្រូវការទៅវិញទៅមក និងការដោះដូរពាណិជ្ជកម្មទ្វេភាគី។

ភាគីកម្ពុជា គាំទ្រលើសំណើនេះ ក្នុងការពង្រីកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងស្នើឱ្យភាគីនីហ្សេរីយ៉ា ពិចារណានាំចូលទំនិញបន្ថែមពីកម្ពុជាក្រៅពីទំនិញសក្តានុពលដែលកម្ពុជានាំចេញទៅកាន់ពិភពលោក(សម្លៀកបំពាក់,ស្បែកជើង,កង់,សម្ភារៈធ្វើដំណើរ) រួមមាន៖ អង្ករ ដំឡូងមី ផ្លែមៀន ស្វាយ និងមុខទំនិញដទៃទៀត។ លោក ក៏បានស្នើឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងស្ថាប័នរដ្ឋ និងឯកជននីហ្សេរីយ៉ាទាំងកម្រិតរដ្ឋមន្ត្រី និងថ្នាក់មន្ត្រីបច្ចេកទេស ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងវិនិយោគ និងវិស័យសក្តានុពលគួរវិនិយោគរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-នីហ្សេរីយ៉ា ក្នុងឆ្នាំ២០១៨ ការនាំចេញបានចំនួន ៥៩៧ ពាន់ដុល្លារ, នាំចូល ៥៣៥ ពាន់ដុល្លារ, នៅឆ្នាំ២០១៩ (ការនាំចេញមានចំនួន ២៤៦ ពាន់ដុល្លារ, នាំចូល ៥០២ ពាន់ដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៦៤ ពាន់ដុល្លារ, នាំចូល ៣៥ ពាន់ដុល្លារ), ឆ្នាំ២០២១ (នាំចេញ ១៥៣ ពាន់ដុល្លារ, នាំចូល ៣៥៧ ពាន់ដុល្លារ)។
ចំណែករយៈពេល ៦ខែ ឆ្នាំ២០២២ កម្ពុជា បាននាំចេញទៅប្រទេសនីហ្សេរីយ៉ាទទួលបានទឹកប្រាក់ចំនួន ១២២ ពាន់ដុល្លារ, នាំចូលមកវិញទំហំទឹកប្រាក់ ១៩៩ ពាន់ដុល្លារ។ ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ កើនឡើង ២% ធៀបនឹងឆ្នាំ២០២០៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


