KPT+
វិធីសាស្ត្រងាយៗ ៦ យ៉ាង កម្ចាត់មូសក្នុងផ្ទះអស់គ្មានសល់
មូសនៅតែអាចហើរចូលបន្ទប់ និងខាំរំខានយើងបាន បើទោះបីជាបានបិទទ្វារយ៉ាងល្អក៏ដោយ។ ជាពិសេសក្នុងរដូវវស្សាបែបនេះ ចំនួនមូសនៅក្នុងបន្ទប់នីមួយៗ នឹងកើនឡើង។ ដូច្នេះហើយ យើងគួរតែរកវិធីកម្ចាត់មូសក្នុងទម្រង់ដែលអាចប្រឆាំងនឹងមូសបាន ប៉ុន្តែមានសុវត្ថិភាពដល់ខ្លួនឯងដែរ។
វិធីកម្ចាត់មូសតាមបែបធម្មជាតិ
១ បាញ់ថ្នាំសម្លាប់មូស
ចំពោះរបៀបបាញ់ថ្នាំវិញ គឺគ្រាន់តែបាញ់លើម៉ាស៊ីនត្រជាក់ ឬបើយើងឈរនៅកន្លែងណាក៏បាញ់តំបន់នោះ។ មិនត្រឹមតែមូសទេដែលងាប់ សូម្បីតែសត្វល្អិតផ្សេងទៀតក៏ចៀសឆ្ងាយ មិនហ៊ានមកជិតដែរ។ ព្រោះសត្វល្អិតភាគច្រើនមិនចូលចិត្តក្លិនក្រអូបនៃប្រេង ដែលចេញពីថ្នាំទាំងនោះទេ។
២ ស្លឹកគ្រៃ

វាក៏ជាឱសថដែលប្រើសម្រាប់ការពារមូស និងប្រើជាយូរមកហើយ។ លើសពីនេះទៀតក្លិន citronella ដែលចេញពីស្លឹកគ្រៃនឹងជួយដេញមូសមិនឲ្យនៅសល់ឡើយ។
៣ សំបកក្រូច
ចំពោះវិធីយកសំបកក្រូចមកកម្ចាត់មូស គឺយកសំបកក្រូចទៅហាលថ្ងៃឲ្យស្ងួត រួចយកទៅដុតឲ្យមានក្លិនក្រអូប ឬបើសំបកក្រូចមិនដុតទេ គ្រាន់តែយកសំបកក្រូចស្រស់មកក្រឡុកឲ្យមានប្រេងចេញ។ បន្ទាប់មកដាក់វានៅកន្លែងដែលមានមូស។
៤ ខ្ទឹមនិងម្រេចខ្មៅ

ទាំងខ្ទឹមស និងម្រេចខ្មៅ គឺជាគ្រឿងផ្សំដែលប្រើយ៉ាងសាមញ្ញបំផុត។ ចំណែកខ្ទឹមសវិញគ្រាន់តែបកវា ហើយដំឲ្យម៉ដ្ឋរហូតដល់ទឹកខ្ទឹមចេញមក រួមទាំងម្រេចខ្មៅ បន្ទាប់មកដាក់វានៅកន្លែងដែលមូសចូលចិត្តហើរ។
៥ គ្រាប់ឬកាកកាហ្វេ

គ្រាប់ឬកាកកាហ្វេ មានអត្ថប្រយោជន៍ជាច្រើន ដែលយើងមិនគួរមើលរំលងសោះ។ ដើម្បីកម្ចាត់មូស គ្រាន់តែយកគ្រាប់ឬកាក់កាហ្វេមកដុត រួចប្រោះកាហ្វេដែលនៅសល់នៅជ្រុងដែលសំបូរមូសជាការស្រេច។
៦ ទឹកខ្មេះ
អ្នកណាក៏ជួបមូសញឹកញាប់ដែរ ដូច្នេះអ្នកអាចលាយទឹកខ្មេះជាមួយទឹកសាប៊ូ និងស្ករសក្នុងសមាមាត្រស្មើៗគ្នា បន្ទាប់មកយកវាដាក់ក្នុងអាង ហើយទុកចោលមួយយប់ សត្វមូសនឹងងាប់គ្មានសល់ឡើយ។ វិធីសាស្រ្តនេះគឺសាមញ្ញណាស់ សម្រាប់ការកម្ចាត់មូសក្នុងរដូវវស្សានេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធីងាយៗ ដើម្បីការពារខ្លួនឯងនិងគ្រួសារពីជំងឺគ្រុនឈាម ក្នុងរដូវនេះ
ចុចអាន៖បំបាត់ក្លិនផ្អួរក្នុងផ្ទះ នារដូវវស្សានេះដោយវិធីងាយៗ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


