កីឡា
កម្ពុជា ឈ្នះមេដាយ ៣ ហើយ ក្នុងកីឡាសាកលវិទ្យាល័យអាស៊ាន នៅថៃ
កម្ពុជា បានឈ្នះមេដាយចំនួន ៣ គ្រឿងហើយ ខណៈកីឡាសក្ដានុពលពុំទាន់ប្រកួត នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២០ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃខេត្ត Ubon Ratchathani ចន្លោះពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។

មេដាយ ៣ គ្រឿងដែលកម្ពុជា ទទួលបានរួមមាន ប្រាក់១ និងសំរឹទ្ធ២ លើប្រភេទកីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ពោលគឺ កីឡាការិនី ភួង សុផល ទទួលបានមេដាយប្រាក់ លើប្រភេទកីឡាការ៉ាតេ វិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៦៨គីឡូក្រាម ខណៈកីឡាករ ប៊ិន ម៉េងលី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ៨៤គីឡូក្រាម។ ដោយឡែកលើប្រភេទកីឡាអត្តពលកម្មវិញ កីឡាករ យ៉ាន ចាន់ ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា លោតកម្ពស់បុរស។

គិតមកទល់ពេលនេះ កម្ពុជា នៅសល់កីឡាសក្ដានុពល ២ទៀត ដែលពុំទាន់ប្រកួតនោះគឺកីឡាប៉េតង់ និងតេក្វាន់ដូ ដែល ២ប្រភេទកីឡានេះកម្ពុជា រំពឹងរកបានមេដាយ ដ្បិតអត្តពលិកដែលចូលរួមភាគច្រើនជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ នៅស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
បញ្ជាក់ថា អត្តពលិកកម្ពុជា មាន ៤៨ នាក់ចូលរួមលើ ៥ ប្រភេទកីឡារួមមាន ប៉េតង់ តេក្វាន់ដូ អត្តពលកម្មការ៉ាតេ និងគុនដាវ។

សម្រាប់លទ្ធផលការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានចុងក្រោយ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៨ កម្ពុជាធ្វើបានល្អដោយដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១០ គ្រឿង មេដាយសំរឹទ្ធ ១២ ឈរនៅលេខរៀងទី៨៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


