ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តបាត់ដំបងកំពុងសម្រុកបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
កម្លាំងសង្កាត់រដ្ឋបាលជលផលក្បាលតោលនៅថ្ងៃទី ១០ ខែសីហា បានដឹកនាំមន្ត្រីក្រោមឱវាទសហការណ៍ជាមួយកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការទន្លេសាបកំពង់ភ្លុក និងខេត្ដបាត់ដំបងចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ដោយបង្រាបបានករណីទី០១ នៅចំនុចកប់ចេះ ប្រមូលរបាំងសាច់អួនប្រវែង ៦៥០ ម៉ែត្រ, បង្គោលចំនួន ១០០ដើម និងឡុកចាប់ត្រីចំនួន ០៣គ្រឿង ចំណែកឯករណីទី០២ នៅចំនុចព្រែកស្ពត ប្រមូលរបាំងសាច់អួនចំនួន ៥០០ម៉ែត្រ បង្គោលចំនួន ៩០ដើម ឡុកចាប់ត្រីចំនួន០២គ្រឿង។

រីឯករណីទី៣ ចំនុចសងអាសារ៉ាយ ប្រមូលរបាំងសាច់អួន៧០០ម៉ែត្រ បង្គោលចំនួន១២០ដើម ឡុកចាប់ត្រី ០៣គ្រឿង ត្រីសរុប ៦០គីឡូក្រាម។
លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា កម្លាំងរបស់លោកបានបញ្ជូនទៅឈរជើងក្នុងទីបញ្ជាការដ្ឋានស្រាលនាបឹងទន្លេសាប ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ពេលវេលា ឯកម្លាំងមួយចំនួនទៀតត្រូវផ្លាស់ប្តូរវិលជុំជាប្រចាំផងដែរដើម្បីសហការទប់ស្កាត់ឱ្យបាននូវបទល្មើសនេសាទខុសច្បាប់ ដែលកើតមានឡើងក្នុងបឹងទន្លេសាប៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


