ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បង្ហាញលេខទូរស័ព្ទ Hotline ដើម្បីឲ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធរាយការណ៍ជុំវិញករណីជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីឲ្យប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ក៏ដូចជាអ្នកពាក់ព័ន្ធរាយការណ៍ព័ត៌មានជុំវិញករណីជួញដូរមនុស្ស ដើម្បីឲ្យមានការបង្រ្កាបទាន់ពេលវេលា។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរង អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ក្នុងសន្និ សីទសារព័ត៌មាន ស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នាព្រឹកថ្ងៃទី ១២ ខែសីហានេះថា អគ្គស្នងការដ្ឋានគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែខិតខំប្រឹងបង្រ្កាបបទល្មើសជួញដូរមនុស្សជាបន្តបន្ទាប់ ទោះបីប្រទេសជាតិស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ឬក៏ជួបបញ្ហាប្រឈមអ្វីក៏ដោយ។

ក្នុងនោះដែរ លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា ក៏បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុក ដើម្បីទទួលព័ត៌មានជុំវិញករណីជួញដូរមនុស្ស ផងដែរ។ លោកស្រីអគ្គស្នងការរង បានថ្លែងថា «Hotline របស់នាយកដ្ឋានយើងមានមួយទៀត គឺHotline ១២៨៨ ដែលHotline របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ហើយនៅពេលដែលយើងបង្ការថា ប្រសិនបើមានការទូរស័ព្ទមក Hotline ហ្នឹងវាមានច្រើន ហើយវាមានការរអាក់រអួល គឺយើងមានហ្វេសប៊ុកផេករបស់នាយកដ្ឋានថែមទៀត ដើម្បីលោកអាចផ្ញើព័ត៌មាន ដើម្បីយើងបានដឹង យើងសហការគ្នាស្រាវជ្រាវ ហើយនិងប្រសិនជារបស់ថ្នាក់ក្រោមជាតិ យើងនឹងចាត់ចំណាត់ការភ្លាម ដើម្បីបើកការស្រាវជ្រាវ»។
លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការផ្ដល់ព័ត៌មានអំពីការជួញដូរមនុស្សនេះ ដើម្បីអាចបង្ការទប់ស្កាត់ និងចុះបង្រ្កាបបានទាន់ពេលវេលា៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន