ព័ត៌មានអន្ដរជាតិ
បេសកជន UN ធ្វើដំណើរទៅ មីយ៉ាន់ម៉ា ជាលើកដំបូង
កាលពីថ្ងៃចន្ទទី១៥ខែសីហា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងចាប់តាំងពីលោកស្រីត្រូវបានតែងតាំងឲ្យកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

ដំណើររបស់លោកស្រី Noeleen Heyzer បានកើតឡើង បន្ទាប់ពីការអំពាវនាវចុងក្រោយបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សាគ្រប់ទម្រង់ និងការចូលមនុស្សធម៌ដោយគ្មានការរារាំង នៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។
អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា លោកស្រី Heyzer នឹងផ្តោតលើការដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន និងការព្រួយបារម្ភជាបន្ទាន់ ក៏ដូចជាវិស័យអាទិភាពផ្សេងទៀតនៃអាណត្តិរបស់លោកស្រីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Dujarric មិនបានផ្តល់ព័ត៌មានលម្អិតថាតើ លោកស្រី Heyzer នឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ឬអតីតមេដឹកនាំដែលកំពុងជាប់ឃុំក្នុងប្រទេសគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលជាការទាមទារជាយូរមកហើយរបស់ UN ដែរឬក៏អត់នោះទេ។
កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោស លើបទចោទប្រកាន់ពុករលួយបន្ថែមទៀត ដោយបន្ថែមរយៈពេលជាប់ពន្ធនាគារ៦ឆ្នាំទៀត លើទោសជាប់ពន្ធនាគារលើកមុន ដែលមានរយៈពេល១១ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៦ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


