សន្តិសុខសង្គម
យោធិនអាវុធហត្ថ ៣ នាក់ បញ្ជូនទៅតុលាការ ករណីបង្ក្រាបល្បែង បង្កឱ្យមនុស្សស្លាប់
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ធ្វើសន្និសិទសារព័ត៌មាន ស្តីពីកិច្ចប្រតិបត្តិការរបស់យោធិន នៃកងរាជអាវុធហត្ថខេត្ត កំពង់ធំ បង្រ្កាបល្បែងស៊ីសង (ជល់មាន់តាមអនឡាញ) និងបង្កឱ្យស្លាប់មនុស្សម្នាក់ឈ្មោះ សួង ឌ័ន នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា អង្គភាពអាវុធហត្ថបញ្ជូនខ្លួន មន្ត្រីអាវុធហត្ថ ៣ នាក់ ទៅកាន់តុលាការ ដើម្បីបន្តស៊ើបសួរ គឺជាយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០៣រូបមានជាអាទិ៍៖
១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារជានាយការិយាល័យព្រហ្មទណ្ឌ
២-ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តធម៌
៣. សៅ សិរិវុធ មុខងារជំនួយការអង្គភាពនគរបាលយុត្តធម៌។

ឆ្លងកាត់តាមរយៈការសិក្សាស្រាវជ្រាវ ស៊ើបអង្កេត ចាប់តាំងពីថ្ងៃ ៩ ខែសីហា ឆ្នាំ២០២២ លើការស្រាវជា្រវ ទីតាំងផ្ទាល់ ការសាកសួរលើសាក្សីចំនួន ៣ នាក់ ដែលបាននៅលើឡានជាមួយជនរងគ្រោះ (សពដែលបានស្លាប់), សាក្សីឃើញផ្ទាល់ចំនួន ២ រូបនៅកន្លែងកើតហេតុ និងឯកសារកោសល្យវិច្ឆ័យ របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម បញ្ជាក់ថា អ្នកជំងឺបានស្លាប់មុនមកដល់មន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក។ ក្រុមការងារសន្និដ្ឋានថា បានធ្វើឱ្យមានកំហុស (អំពើមនុស្សឃាតដោយអចេតនា) និងមានទោសជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ។

លោកបញ្ជាក់ថា ក្នុងអំឡុងពេល នៃកិច្ចប្រតិបត្តិការនេះ យោធិនអាវុធហត្ថដែលជាប់ពាក់ព័ន្ធទាំង ១៣ រូប បានឃាត់ខ្លួនបណ្តុះអាសន្នតាមបទបញ្ជាវិន័យរបស់អង្គភាព និងដើម្បីកាត់ផ្តាច់ទំនាក់ទំនង នៃកងកម្លាំងដែលអាចបង្កឱ្យមានការបាត់បង់ភស្តុតាង នៅកន្លែងកើតហេតុ។ ការស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ច ត្រូវបានបញ្ចប់ និងបានសន្និដ្ឋានពីមូលហេតុនៃការស្លាប់ពិតប្រាកដជូនតុលាការ ដើម្បីផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ ដែលនេះបានបញ្ជាក់ពីគោលជំហរ និងក្រមវិន័យរបស់កងរាជអាវុធហត្ថ ឈរលើពាក្យស្លោក (ប្រទេសជាតិត្រូវតែការពារ, ប្រជាជនត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព, បទល្មើសត្រូវតែបង្រ្កាប)។ ចំពោះកិច្ចការបន្ទាប់ ស្ថាប័នតុលាការ នឹងការស៊ើបសួរបន្ថែម។
ការសម្រេចកាត់ក្តីថា ជនសង្ស័យទាំងបីមានទោសកម្រិតណា គឺជាសមត្ថកិច្ចរបស់តុលាការជាអ្នកសម្រច។ យោធិនអាវុធហត្ថ ១០ រូប ផ្សេងទៀត មិនទាន់បញ្ចប់ការស្រាវជ្រាវនោះទេ ព្រោះនេះជាការបិទបញ្ចប់ការស្រាវក្រុមការងារចំពោះកិច្ចតែប៉ុណ្ណោះ។ រីឯការអង្កេតស្រាវជ្រាវនៅតែបន្ត ករណីដែលស្វែងរកឃើញថា មានកំហុស នឹងអនុវត្តបន្ត៕
អត្ថបទ៖ ឈាង មករា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


