ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ហាមប្រាមការប្រារព្ធទិវាឯករាជ្យជាតិ ខ្លាច រុស្ស៊ី វាយប្រហារ (មានវីដេអូ)
ប្រទេសអ៊ុយក្រែន បានហាមប្រាមការប្រារព្ធពិធីជាសាធារណៈ ដែលអបអរទិវាឯករាជ្យជាតិលើកទី៣១របស់ខ្លួន ដោយសារតែខ្លាចមានការវាយប្រហារជាថ្មីពីសំណាក់ រុស្ស៊ី។

រដ្ឋបាលក្រុងនិយាយថា ការប្រមូលផ្តុំទ្រង់ទ្រាយធំៗ ត្រូវបានហាមឃាត់នៅក្នុងទីក្រុងកៀវ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ខែសីហា។
មជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន (StratCom) បាននិយាយនៅលើ Telegram ថា “ការគំរាមកំហែងនៃការបាញ់ផ្លោងខ្លាំងក្លា លើទឹកដីនៃប្រទេសអ៊ុយក្រែនជាមួយនឹងមីស៊ីល S-300 គឺពិតជាអាចកើតឡើង។ ទាក់ទងនឹងការមកដល់នៃរថភ្លើងជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី មុនថ្ងៃទី២០ខែសីហា វាច្បាស់ណាស់ថា រុស្ស៊ីកំពុងរៀបចំវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ ខែសីហានេះ”។

កាលពីថ្ងៃចន្ទទី២២ខែសីហា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញការព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតលើប្រទេសរបស់លោកក្នុងសប្តាហ៍នេះ។
នៅក្នុងវីដេអូដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Zelensky និយាយថា “រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ជាងនេះ ជាពិសេសអំពើឃោរឃៅដែលយើងនឹកស្មានមិនដល់”។
គួរបញ្ជាក់ថា ថ្ងៃពុធទី២៤ខែសីហានេះ គឺមានរយៈពេល៦ខែហើយគត់ ចាប់តាំងពីកងកម្លាំងរុស្ស៊ី បើកប្រតិបត្តិយោធាពិសេសលុកលុយលើអ៊ុយក្រែន ហើយក៏ជាទិវាឯករាជ្យរបស់អ៊ុយក្រែនផងដែរ ក្រោយប្រកាសចាកចេញពីសហភាពសូវៀតនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៩១៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ លោក Zelensky ថា រុស្ស៊ី នឹងបើកការវាយប្រហារសាហាវៗលើ អ៊ុយក្រែន ក្នុងថ្ងៃឯករាជ្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


