ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា រុស្ស៊ី បាញ់រ៉ុកកែតសម្លាប់មនុស្ស ២២នាក់ ក្នុងទិវាឯករាជ្យជាតិ (មានវីដេអូ)
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច ២២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃពុធទី២៤ខែសីហា នៅពេលគ្រាប់រ៉ុកកែតរបស់រុស្ស៊ី វាយប្រហារទីប្រជុំជនអ៊ុយក្រែន និងបានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ ខណៈប្រទេសនេះ ប្រារព្ធខួប ៣១ ឆ្នាំ ចាប់តាំងពីការទទួលបានឯករាជ្យ ពីការគ្រប់គ្រងរបស់សូវៀត។

លោកប្រធានាធិបតី Zelensky និយាយថា គ្រាប់រ៉ុកកែតបានវាយប្រហាររថភ្លើងនៅក្នុងទីប្រជុំជន Chaplyne មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
លោកបាននិយាយក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា “ទីប្រជុំជន Chaplyne គឺជាការឈឺចាប់របស់យើងនៅថ្ងៃនេះ។ គិតត្រឹមពេលនេះ មានអ្នកស្លាប់ចំនួន២២នាក់ហើយ។ រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលខ្លួនធ្វើ”។

ក្រោយមក ជំនួយការលោក Zelensky គឺលោក Kyrylo Tymoshenko បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើទីប្រជុំជន Chaplyne ចំនួនពីរលើក។ ក្មេងប្រុសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកដំបូង នៅពេលផ្ទះរបស់គាត់ត្រូវគ្រាប់រ៉ុកកែត ហើយមនុស្ស២១នាក់ បានស្លាប់នាពេលក្រោយ នៅពេលគ្រាប់រ៉ុកកែត វាយប្រហារស្ថានីយរថភ្លើង និងបានដុតបំផ្លាញទូរថភ្លើងចំនួន៥។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ៊ុយក្រែន ហាមប្រាមការប្រារព្ធទិវាឯករាជ្យជាតិ ខ្លាច រុស្ស៊ី វាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


