ចរាចរណ៍
ព្រះសង្ឃមួយអង្គបើករថយន្តឆ្លាមបុករថយន្តលុចស៊ីសRX300 បង្កការភ្ញាក់ផ្អើលពលរដ្ឋចោមរោមមើលទាំងយប់
បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលកណ្តាលទីរួមខេត្តបន្ទាយមានជ័យទាំងយប់ពលរដ្ឋចោមរោមមើលព្រោងព្រាតនិងហួសចិត្តបើមិនឃើញគឺមិនជឿ ព្រោះតែព្រះសង្ឃមួយអង្គមិនដឹងគង់នៅវត្តណា បើករថយន្តរ៉េបុករថយន្តមួយគ្រឿងទៀតទិសដៅផ្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយព្រះសង្ឃបើករថយន្តនេះ កើតឡើងនៅវេលាម៉ោងប្រមាណជា៧និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ត្រង់លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងលិចភ្លើងស្តុបមុខសាលាខេត្តបន្ទាយមានជ័យ ប្រមាណជាង១០ម៉ែត្រ មុខសណ្ឋាគាររុងរឿងក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
តាមពលរដ្ឋជាច្រើននាក់ នៅសងខាងផ្លូវដែលបានឃើញហេតុការណ៍បានអោយដឹងថា ខណៈដែលមានរថយន្តជាច្រើនត្រៀមនិងកំពុងធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបស្រាប់តែមានរថយន្តឆ្លាមមួយគ្រឿងបើកពីកើតទៅលិចឆ្លងកាត់ភ្លើងស្តុបពាក់ស្លាកលេខភ្នំពេញ2L-0874 រ៉េទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុចស៊ីស ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2J-8522ម្ខាងផ្លូវក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយប៉ះចំត្រងកងក្រោយខាងឆ្វេងបណ្តាលអោយរថយន្តបង្កជារថយន្តឆ្លាមរងការខូចផ្នែកខាងមុខខាងឆ្វេងរថយន្តមិនអាចបើកទៅមុខរួច។

ភ្លាមៗនោះ ខាងរថយន្តឆ្លាមមិនបានចុះនិយាយគ្នាឡើយ ហើយថែមទាំងបិទកញ្ចក់រថយន្តនិងចុចបិទទ្វារឡានមិនអោយបើកបានឡើយ រហូតមានពលរដ្ឋឆោមរោមខ្លាំង ទើបខាងរថយន្តឆ្លាមបើកទ្វារចុះបែរជាព្រះសង្ឃវិញ ហើយទៅនិយាយឲ្យទូរសព្ទមួយគ្រឿងដែលព្រះសង្ឃអង្គនោះថាទូរសព្ទមានតម្លៃជាងមួយរយដុល្លារតែខាងរថយន្តរងគ្រោះជាស្ត្រីមិនព្រមទទួល។
សាក្សីបានអោយដឹងទៀតថា ក្នុងរថយន្តឆ្លាមបង្កហេតុមានព្រះសង្ឃមួយអង្គទៀតនិងយាយជីមួយនាក់។ ចំណែករថយន្តលុចស៊ីសបើកបរដោយស្ត្រីម្នាក់ឈ្មោះយ៉ាយ ពៅ អាយុ៤១ឆ្នាំមានទីលំនៅនៅឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ រួមដំណើរដោយក្មួយពីរនាក់ ដើម្បីទៅខេត្តសៀមរាបបានរងការភ័យខ្លាចជាខ្លាំងស្រែកអោយគេជួយ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះធ្វើចរាចរនិងបាននិមន្តនិងនាំព្រះសង្ឃទាំងពីរអង្គនិងយាយជីម្នាក់ទៅកាន់ការិយាល័យចរាចរខេត្ត។

នគរបាលចរាចរណ៍បានអោយដឹងទៀតថា ចំពោះព្រះសង្ឃទាំងពីរអង្គនិងយាយជីម្នាក់ទៀតគឺគង់នៅវត្តប៉ោយអង្គរនាស្រុកម៉ាឡៃសង្ស័យព្រះសង្ឃ ដែលបើករថយន្តតែឆាន់សុរាដូចនេះត្រូវយកទៅកន្លែងដើម្បីវាសជាតិអាកុលនិងអនុវត្តតាមនីតិវិធីច្បាប់។
តែក្រោយយកដល់កន្លែងត្រូវបានខាងមេគុណខេត្តស្នើសុំយកលោកទៅអនុវត្តតាមវិន័យសង្ឃក្នុងដំណាក់ការដំបូង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលមិនធ្លាប់កើតមានរវាងអ្នកបង្កជាព្រះសង្ឃមិនបង្កអោយរងរបួស ឬ ស្លាប់ភាគីរថយន្តទាំងពីរឡើយ។ ក្រោយវាស់វែងធ្វើកំណត់ហេតុរួចរថយន្តទាំងពីរត្រូវបានសមត្ថកិច្ចយករថយន្តមកស្ទូចទៅរក្សាទុកនៅស្នងការខេត្តរង់ចាំធ្វើការដោះស្រាយ៕
ដោយ ៖ អ.ពៅ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


