ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ប្រកាសអាសន្នថ្នាក់ជាតិ ក្រោយអ្នកស្លាប់ពីទឹកជំនន់កើនលើស ៩០០ នាក់
ប្រទេសប៉ាគីស្ថានបានប្រកាសអាសន្នថ្នាក់ជាតិ និងបានអំពាវនាវដល់កងទ័ពឲ្យជួយដល់រដ្ឋបាលស៊ីវិលក្នុងប្រតិបត្តិការជួយសង្គ្រោះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនលើស ៩០០ នាក់ដែលជាចំនួនដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំ ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរយៈពេល ៣ ម៉ោងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនជាង ៣០ លាននាក់នៅទូទាំងប្រទេស ដោយពួកគេភាគច្រើនត្រូវជម្លៀសចេញ ក្រោយផ្ទះសម្បែងរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ ។
បើយោងតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NDMA) បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មនុស្សយ៉ាងតិច ៣៤ នាក់បានស្លាប់ និង ៥០ នាក់ផ្សេងទៀតបានរងរបួស ដោយសារតែទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ។

រហូតមកដល់ពេលនេះ មនុស្សចំនួន ៩៣៧ នាក់ហើយបានបាត់បង់ជីវិត ក្នុងនោះមានកុមារចំនួន ៣៤៣ នាក់ និងស្ត្រី ១៩៨ នាក់ ខណៈ ១,៣៤៣ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ។
ទន្ទឹមនោះ ទឹកជំនន់ក៏បានបំផ្លាញផ្ទះសម្បែងចំនួន ៦៧០,៣២៨ ខ្នង បំផ្លាញហាងចំនួន ១២២ កន្លែង ខូចខាតស្ពានចំនួន ១៤៥ និងខូចខាតផ្លូវប្រវែង ៣,០៨២ គីឡូម៉ែត្រ ផងដែរ ។

ជាមួយគ្នានេះ អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុក៏បានប្រកាសផ្តល់ជំនួយជាបន្ទាន់ជាង ៥០០ លានដុល្លារផងដែរសម្រាប់ជនរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីនាយករដ្ឋមន្ត្រីអំពាវនាវសុំរកជំនួយ ក្នុងនោះធនាគារពិភពលោក ៣៥០ លានដុល្លារ, កម្មវិធីស្បៀងអាហារពិភពលោក ១១០ លានដុល្លារ, ធនាគារអភិវឌ្ឍន៍អាស៊ី ២០ លានដុល្លារ ខណៈចក្រភពអង់គ្លេសជាង ៤០ លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


