ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ប៉ាគីស្ថាន សម្លាប់មនុស្សជាង ៨០០នាក់
រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន លោកស្រី Sherry Rehman បាននិយាយកាលពីថ្ងៃពុធទី២៤ខែសីហាថា ភ្លៀងធ្លាក់រដូវមូសុងដ៏ខ្លាំងក្លា មិនធ្លាប់មានក្នុងកំណត់ត្រា បានបង្កឲ្យមានគ្រោះមហន្តរាយធំធេង។
ស្របពេលជាមួយគ្នានោះ លោកស្រីបានអំពាវនាវសុំឲ្យអន្តរជាតិ ផ្តល់ជំនួយក្នុងការដោះស្រាយជាមួយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ៨០០ នាក់ហើយ ចាប់តាំងពីខែមិថុនាមក។
ភ្លៀងរដូវមូសុងប្រចាំឆ្នាំ ពិតជាមានសារសំខាន់សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញបឹង និងទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ។
ភ្លៀងធ្លាក់ខ្លាំង បានបន្តវាយលុកប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ខណៈអាជ្ញាធររាយការណ៍ថា មានអ្នកស្លាប់ជាងដប់នាក់ រួមទាំងកុមារប្រាំបួននាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
លោកស្រី Sherry Rehman និយាយថា អាជ្ញាធរនឹងចាប់ផ្តើមការអំពាវនាវសុំជំនួយពីអន្តរជាតិ នៅពេលដែលការវាយតម្លៃបានបញ្ចប់។ លោកស្រីបានប្រាប់ AFP ថា “ការរស់នៅមានហានិភ័យ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ វាជារឿងសំខាន់ដែលដៃគូអន្តរជាតិ ត្រូវជួយយើង”។
ប្រទេសប៉ាគីស្ថាន ស្ថិតនៅលំដាប់ទី៨ក្នុងបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុតចំពោះអាកាសធាតុអាក្រក់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
កាលពីដើមឆ្នាំនេះ តំបន់ភាគច្រើននៃប្រទេស ត្រូវបានវាយប្រហារដោយរលកកម្តៅ ដោយសីតុណ្ហភាពបានឡើងរហូតដល់៥១អង្សាសេក្នុងទីក្រុង Jacobabad នៃខេត្ត Sindh។
ប៉ុន្តែបច្ចុប្បន្ន ទីក្រុងនេះកំពុងប្រឈមនឹងទឹកជំនន់ ដែលបានជន់លិចផ្ទះសម្បែង និងហូរកាត់ផ្តាច់ផ្លូវ និងស្ពាន។
ភ្លៀងធ្លាក់ក្នុងឆ្នាំនេះ គឺខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១០មក នៅពេលដែលមនុស្សជាង២០០០នាក់បានស្លាប់ និងជាង២លាននាក់ត្រូវបានជម្លៀស ដោយទឹកជំនន់ខ្យល់ ដែលគ្របដណ្តប់ជិតមួយភាគប្រាំនៃប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្លាប់កើនដល់១០០នាក់ហើយ ក្នុងគ្រោះធម្មជាតិនៅ ប្រេស៊ីល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


