កីឡា
តើកូនខ្មែរ-អាមេរិក Nick Taylor ជាប់ជម្រើសជាតិមានប្រវត្តិយ៉ាងណា?
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន៤០រូបដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី២២ ខែកញ្ញា។
បញ្ជីបឋមនេះមានកីឡាករមកពីក្លឹបផ្សេងៗគ្នាជាច្រើន ក្នុងនោះមានកីឡាករឈ្មោះ ថេឡូរ នីកូឡាស់ ឌឿង មកពីក្លឹបបាល់ទាត់អាមេរិក Orlando City SC ដែលជាក្លឹបបាល់ទាត់អាជីពជាសមាជិក Eastern Conferences ក្នុងលីគបាល់ទាត់កំពូលអាមេរិកគឺ Major League Soccer។

នៅក្នុងក្លឹបនេះ ថេឡូរ នីកូឡាស់ ឌឿង ប្រើឈ្មោះ Nick Taylor ដែលរូបគេកំពុងលេង Orlando City SC កម្រិត B។ រូបគេកើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីក្រុង Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជា។
លេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ នីកូឡាស់ កាលពីយុវជនលេងឲ្យសាលារៀន Coppel High School។ នៅពេលនោះរូបគេបានរួមចំណែកឲ្យសាលានេះឈ្នះជើង UIL 6A State ប្រចាំរដ្ឋតិចសាស ឆ្នាំ២០១៦ និងបានជាប់ឈ្មោះក្នុងក្រុមឆ្នើម NSCAA Winter-Spring High School Boys All-American រដូវកាល២០១៦-១៧។
ជាពិសេសទៀតនោះ នីកូឡាស់ បានជាប់ក្នុងបញ្ជីឈ្មោះយុវជនឆ្នើមប្រចាំឆ្នាំប្រចាំរដ្ឋ Gatorade ពីរដង (Gatorade State Player of the Year) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងឆ្នាំ២០១៦។ កាលនៅយុវជន រូបគេបានលេងឲ្យក្លឹប Dallas Texans និងបានជួយឲ្យក្លឹបនេះឈ្នះមេដាយសំរឹទ្ធជើងឯកយុវជនអាមេរិក (U.S. Youth Soccer National) កាលពីឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ប្រចាំរដ្ឋពីរដង ព្រមទាំងឈ្នះជើងឯកលីគ Classic League Division I ពីរដង។

ក្រោយមករូបគេបានចូលលេងឲ្យក្រុមកម្រិតមហាវិទ្យាល័យចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១។ រដូវកាល២០១៧-២០១៨ រូបគេលេងឲ្យក្រុមមហាវិទ្យាល័យ New Mexico Lobos បាន២៩ដង និងរកបាន៦គ្រាប់។ បន្ទាប់មកផ្លាស់ទៅលេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩-២០២១ រូបគេបង្ហាញខ្លួនលើទីលាន៣១ប្រកួត រកបាន២គ្រាប់ និងឆ្នាំ២០២១ដដែលលេងឲ្យមហាវិទ្យាល័យ UFC Knights បាន១៦ប្រកួត រកបាន៣គ្រាប់។
នៅឆ្នាំ២០២២នេះ នីកីឡាស់ ចុះកុងត្រាជាផ្លូវការចូលក្លឹបធំកម្រិតអាជីព Orlando City SC និងកំពុងលេងកម្រិត B ដែលពេលនេះរូបគេបង្ហាញខ្លួននៅលើទីលាន៧ដងហើយ។
ថេឡូរ នីកូឡាស់ ឌឿង មានបទពិសោធច្រើនទាំងពីយុវជន រហូតដល់ក្លឹបអាជីព និងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាក្នុងបញ្ជីបឋមត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ