កីឡា
ដោនថោន បង្ហាញមុខកីឡាករ ១៦ នាក់ ត្រៀមចេញទៅប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន នៅថៃ
ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ ២០២១ (Tiger 2021) ដោនថោនស្បត (Down Town Sport) បានបង្ហាញមុខកីឡាករ ១៦ នាក់ ត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅថៃ។

ក្រុមនេះក៏ស្ថិតនៅក្រោមការដឹកនាំរបស់ លោក ចេត ច័ន្ទរចនា ដែលគ្រូបង្វឹកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ខណៈសមាសភាពកីឡាករ ក៏មាន ៥ នាក់ ជាសមាជិកនៃក្រុមជម្រើសជាតិផងដែរ រួមមាន សារ៉ាយ ដានិទ្ធ, ព្រំ ឌីយ៉ាម៉ង់, រស់ ស៊ីចំរើន, តុង ច័ន្ទមុន្នី និង កែវ សុចិត្រា។

ក្រុមតំណាងកម្ពុជា ដោនថោនស្បត (Down Town Sport) ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង MS ABDB របស់ព្រុយណេ នៃពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ឆ្នាំ ២០២២ (AFF Futsal Cup 2022) នៅថៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្តនគររាជសីមា។
គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ក្លិបហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ ២០១៨ (កាលនោះ ក្លិបកំចាយមារ តំណាងកម្ពុជា)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


