កីឡា
ពានរង្វាន់ហ្វូតសាល ជិតរកឃើញក្រុមតំណាងកម្ពុជា ទៅប្រកួតពានក្លិបហ្វូតសាលអាស៊ាន នៅថៃ
ពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ២០២១ បានបញ្ចប់ការប្រកួតដំណាក់កាលទី២ ជាផ្លូវការហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈការប្រកួតដំណាក់កាលទី៣ ក៏ជិតចាប់ផ្ដើមដូចគ្នា។
ការប្រកួតក្នុងដំណាក់កាលទី១ ដែលបានចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា មានក្រុមចំនួន ២៥ចូលរួម ហើយត្រូវបានបែងចែកចេញជា ៥ពូល ក្នងនោះពូលនីមួយៗមានក្រុមចំនួន៤ ដែលត្រូវប្រកួតប្រជែងគ្នា ហើយជាលទ្ធផលរកឃើញក្រុម ៦ឡើងទៅប្រកួតដំណាក់កាលទី២។

ក្រុមទាំង៦ ដែលបានឡើងទៅដំណាក់កាលទី២ មានលេខ១ មកពីពូលទាំង ៥រួមមាន ឪម៉ាល់អែហ្វស៊ី (Ov Mal FC), ប៊ីអែហ្វ៊សី (Bees FC), យាំងហ្គានអែហ្វធី (Young Gun FT), ឌឺប្លូរវើរីស (The Blue Warriors FC), ខ្មែរនគរ (Khmer Nokor FC) ខណៈមានក្រុមលេខ២ មួយក្រុមគឺ ធៃជីអែហ្វធី (Tai Chi FT)។ ក្រុមទាំង ៦នេះបានប្រកួតវិលជុំសន្សំពិន្ទុ តែមួយជុំ ដើម្បីយក្រុមលេខ១ ដល់លេខ៤ ប្រកួតនៅដំណាក់កាលទី៣ ឬហៅថាដំណាក់កាលចុងក្រោយ ជាចុងក្រោយក្រុមដែលត្រូវឡើងទៅដំណាក់កាលចុងក្រោយ គឺរួមមាន លេខ១. ឌឺប្លូរវើរីស (The Blue Warriors FC), លេខ២. ធៃជីអែហ្វធី (Tai Chi FT), លេខ៣. ឪម៉ាល់អែហ្វស៊ី (Ov Mal FC) និងលេខ៤ ខ្មែរនគរ (Khmer Nokor FC)។
ដូច្នេះការប្រកួតនៅដំណាក់កាលចុងក្រោយគឺ ក្រុមលេខ៣ (ឪម៉ាល់អែហ្វស៊ី) ប៉ះក្រុមលេខ៤ (ខ្មែរនគរ ) ហើយក្រុមដែលឈ្នះ គឺឡើងទៅជួបក្រុមលេខ២ (ធៃជីអែហ្វធី) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយក្រុមឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវឡើងទៅជួប ក្រុមលេខ១ (ឌឺប្លូរវើរីស) នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីសម្រេចសេចក្ដីក្រុមជើងឯក។
សូមបញ្ជាក់ថា ក្រុមជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ២០២១ (ដែលលើកមកលេងក្នុងឆ្នាំ២០២២) នេះ នឹងតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលអាស៊ីអាគ្នេយ៍ (AFF Futsal Club Championship 2022) ដែលគ្រោងធ្វើនៅប្រទេសថៃ ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០២២ ខាងមុខផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


