ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន៖ មន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តធ្វើអំពើល្អជាមួយប្រជាជន ពិសេសបម្រើសេវាឲ្យកាន់តែល្អ
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងបានថ្លែងថា មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ត្រូវតែបន្តធ្វើអំពើល្អជាមួយប្រជាជន ពិសេសបម្រើសេវាជូនពួកគាត់ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកជំទាវថ្លែងបែបនេះខណៈពេលអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ទី ៣ ខែកញ្ញា ឆ្នាំ ២០២២។
លោកជំទាវ ម៉ែន សំអន ក៏បាន មានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជាជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់ដោយក្តីនឹករលឹក។

លោកជំទាវបានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំងអស់ត្រូវយកចិត្តទុក្ខដាក់ ត្រួតពិនិត្យសមាជិកសមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករ និយោជិកមកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។
ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ។

លោកជំទាវបន្តទៀតថាជំហររបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ជាសំឡេងគណបក្សមួយសន្លឹក និងនៅតែ បន្តគោលការណ៍រក្សាចាស់កសាងថ្មី ពិសេសកម្លាំង យុវជន ជាកម្លាំងសកម្មដែលធានាបាននិរន្តរភាពក្នុងការគាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕
អត្ថបទ៖វិមាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


