កីឡា
កាតា អនុញ្ញាតឱ្យលក់គ្រឿងស្រវឹងនៅក្នុងការប្រកួត FIFA World Cup ជាផ្លូវការហើយ
ប្រទេសកាតា នឹងអនុញ្ញាតឱ្យអ្នកគាំទ្រដែលមានសំបុត្រ អាចទិញគ្រឿងស្រវឹង (ស្រាបៀរ) ក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ដែលចាប់ផ្តើមពី ៣ ម៉ោងមុនការប្រកួតមកដល់ និងមួយម៉ោងបន្ទាប់ពីចប់ការប្រកួត ប៉ុន្តែមិនមែនក្នុងអំឡុងពេលប្រកួតនោះទេ។

ប្រភពបាននិយាយថា Budweiser ដែលជាអ្នកឧបត្ថម្ភធំនៅ World Cup ដែលមានសិទ្ធិផ្តាច់មុខក្នុងការលក់ស្រាបៀរក្នុងការប្រកួតនោះ នឹងបម្រើស្រាបៀរនៅក្នុងបរិវេណដែលមានសំបុត្រជុំវិញកីឡដ្ឋាននីមួយៗ ប៉ុន្តែមិនមែននៅក្នុងកីឡដ្ឋាន ឬកន្លែងអង្គុយនោះទេ។

ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះ គឺជាលើកទីមួយដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសមូស្លីម និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគ្រឿងស្រវឹង ដោយបង្ហាញពីបញ្ហាប្រឈម ពិសេសសម្រាប់អ្នករៀបចំព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយម៉ាកស្រាបៀរធំមួយ ហើយជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រផឹកស្រាបៀរ។
ប្រភពបាននិយាយថា «ស្រាបៀរនឹងអាចរកបាននៅពេលដែលច្រកទ្វារចូលបើក ពោលគឺ ៣ ម៉ោងមុនការប្រកួតចាប់ផ្តើម។ អ្នកណាដែលចង់ញ៉ាំស្រាបៀរនឹងអាច។ ហើយបន្ទាប់មកនៅពេលដែលពួកគេចាកចេញពីកីឡដ្ឋានផងដែរ សម្រាប់រយៈពេលមួយម៉ោងបន្ទាប់ពីបញ្ចប់ការប្រកួត។»
លើសពីនេះ Budweiser នឹងត្រូវបានអនុញ្ញាតឱ្យបម្រើស្រាបៀរនៅក្នុងផ្នែកនៃតំបន់អ្នកគាំទ្រ FIFA កណ្តាលទីក្រុង Doha ចាប់ពីម៉ោង ៦:៣០ ល្ងាចដល់ម៉ោង ១:០០ ព្រឹកជារៀងរាល់ថ្ងៃនៃការប្រកួតរយៈពេល ២៩ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា។
នៅការប្រកួតបាល់ទាត់ពិភពលោក (World Cup) ពីមុនៗ ស្រាបៀរត្រូវបានបម្រើនៅតំបន់អ្នកគាំទ្រពេញមួយថ្ងៃ។ ប្រភពដដែលបន្តថា ការសម្រេចចិត្តថាតើស្រាបៀរនឹងលក់ទៅអ្នកគាំទ្រនៅទីណា និងពេលណាត្រូវបានបញ្ចប់ ប៉ុន្តែចំពោះតម្លៃដែលអ្នកគាំទ្រនឹងត្រូវចំណាយសម្រាប់ថ្លៃស្រាបៀរមួយកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ៕
ប្រភព៖ thedailystar.net
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


