ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថ្កោលទោសទណ្ឌកម្មលោកខាងលិចថាជា “ការរើសអើង”
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចចំពោះការរារាំងការនាំចេញជីរុស្ស៊ីទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន ថាជា “ការរើសអើង” ។

លោក ពូទីន បាននិយាយក្នុងកិច្ចប្រជុំសន្តិសុខនៅឯការិយាល័យប្រធានាធិបតីនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រថា ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានចាប់ផ្តើមឡើងវិញ ប៉ុន្តែភាគច្រើនត្រូវបានដឹកជញ្ជូនទៅអឺរ៉ុប ហើយមិនមែនទៅកាន់ប្រទេសក្រីក្រនោះទេ ។
ទន្ទឹមនោះលោក ពូទីន ក៏គ្រោងនឹងជួបសមភាគីតួកគីលោក Recep Tayyip Erdogan នៅសប្តាហ៍ក្រោយផងដែរ ដោយស្នើឲ្យមានការរឹតបន្តឹងការនាំចេញផលិតផលកសិកម្មទៅកាន់អឺរ៉ុប ។

គួរបញ្ជាក់ថា ប្រទេសតួកគីរួមជាមួយនឹងអង្គការសហប្រជាជាតិ (UN) បានចុះកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ បន្ទាប់ពីជាប់គាំង ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


