Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េ​​បន្ថែមទៀត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពបានរំដោះការតាំងទីលំនៅរាប់សិបកន្លែង និងបានដណ្តើមយកមកវិញនូវទឹកដីជាង ១,០០០ គីឡូម៉ែត្រការ៉េក្នុងតំបន់ Kharkiv នៅភាគខាងកើតក៏ដូចជានៅតំបន់ Kherson ភាគខាងត្បូងកាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelenskyy បានបង្ហោះវីដេអូកាលពីថ្ងៃសុក្របង្ហាញពី ទាហានអ៊ុយក្រែនបានដណ្ដើមយកទីក្រុង Balakliia ភាគខាងកើត, ភាគខាងត្បូងនៃទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ។

ក្នុងវីដេអូនោះ យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បាន​ឆ្ពោះទៅមុខ​ដល់ទឹកដីដែលដណ្ដើមបាន​ជិត ៥០ គីឡូម៉ែត្រក្នុងរយៈពេល ៣ ថ្ងៃ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​មួយលើ​រុស្ស៊ី ។

ទាហានរបស់អ៊ុយក្រែនបាននិយាយទៀតថា ពួកគេក៏កំពុងឃើញការដកថយរបស់កងកម្លាំងរុស្ស៊ីផងដែរ ជាពិសេសព្យាយាមជម្លៀសបុគ្គលិកយោធាដែលរងរបួស និងសម្ភារៈយោធាដែលខូចខាតនៅជិតទីក្រុង Kharkov ។

ការវាយដណ្ដើមយកទឹកដីមកវិញនៅភាគខាងកើតរបស់អ៊ុយក្រែនបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីទីក្រុងកៀវបានប្រកាសចាប់ផ្តើមការវាយលុកដែលរង់ចាំជាយូរមកហើយក្នុងចម្ងាយរាប់រយគីឡូម៉ែត្រពីផ្នែកម្ខាងទៀតនៃតំបន់ជួរមុខនៅក្នុងខេត្ត Kherson ភាគខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ការសិក្សាថ្មី ៖ ផែនដីកំពុងស្ថិតក្នុងហានិភ័យ ៤ ចំណុច អាចជាមហន្តរាយ​សម្រាប់មនុស្សជុំវិញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម