ព័ត៌មានអន្ដរជាតិ
ស្តេច Charles ទី៣ ក្លាយជាព្រះមហាក្សត្រថ្មីរបស់ ចក្រភពអង់គ្លេស ជាផ្លូវការ
ស្តេច Charles ទី៣ ត្រូវបានប្រកាសជាផ្លូវការថា ជាព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេសនៅថ្ងៃសៅរ៍ទី១០ខែកញ្ញានេះ ក្នុងពិធីជាប្រវត្តិសាស្ត្រមួយនៅឯព្រះបរមរាជវាំង St. James។

ព្រះអង្គម្ចាស់ Charles បានក្លាយជាស្តេចដោយស្វ័យប្រវត្តិ នៅពេលព្រះមាតារបស់ទ្រង់គឺមហាក្សត្រិយានី Elizabeth ទី២ យាងសោយទិង្គត់កាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា។
ព្រះរាជពិធីនៅឯរាជវាំង St. James ក្នុងទីក្រុងឡុងដ៍ មានការចូលរួមដោយក្រុមប្រឹក្សាគ្រងរាជសម្បត្តិ ដែលរួមមានទាំងអ្នកនយោបាយជាន់ខ្ពស់ និងក្រុមមន្ត្រីដែលផ្តល់ប្រឹក្សាដល់ព្រះមហាក្សត្រផងដែរ។

ស្តេច Charles ទី៣ ត្រូវបានអមព្រះរាជដំណើរនៅក្នុងពិធីនេះ ដោយអគ្គមហេសីរបស់ទ្រង់គឺព្រះនាង Camilla និងបុត្រាច្បង William ដែលបច្ចុប្បន្ន ក្លាយជាអ្នកស្នងរាជ្យ។
ស្តេច Charles ទី៣ បានគូសបញ្ជាក់សម្រាប់រជ្ជកាលរបស់ទ្រង់ ដោយបានសច្ចានៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទ្រង់នឹងបន្តបម្រើពេញមួយជីវិតដូចព្រះមហាក្សត្រិយានី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ពិភពលោកកាន់ទុក្ខចំពោះ ការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


