Connect with us

កីឡា

Peter Crouch ចោទ​សួរ​ ហេតុអី​​គួរ​ពន្យារ​​ប្រកួត​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​?

បានផុស

នៅ

អតីតកីឡាករជម្រើសជាតិអង់គ្លេសកម្ពស់ខ្ពស់ Peter Crouch បានសម្ដែងការខកចិត្តដែលកីឡាបាល់ទាត់នឹងមិនអាចមានឱកាសបង្ហាញការគោរពដល់ម្ចាស់ក្សត្រី Elizabeth II នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមកីឡា Cricket អង់គ្លេស និងក្រុមលេងបាល់ឱប (Premiership Rugby) បានសម្ដែងការគោរពរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Peter Crouch បានចោទសួរថា ហេតុអ្វីបានជា Premier League ពន្យារពេលការប្រកួត បន្ទាប់ពីការ​យាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth II ហើយបានសារភាពថាវាអាច “ប្រសើរជាង” ប្រសិនបើក្រុមនិងអ្នកគាំទ្រអាចចូលរួមបង្ហាញ​ការគោរពរបស់ពួកគេនៅក្នុងកីឡដ្ឋាន។

កាលពីរសៀលថ្ងៃសុក្រ Premier League និង FA បានសម្រេចថា ការប្រកួតទាំងអស់នៅចុងសប្តាហ៍នេះនឹងត្រូវបានពន្យារពេល ជាសញ្ញានៃការគោរពចំពោះព្រះមហាក្សត្រិយានី ដែលបានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ ៩៦ព្រះវស្សា។

Peter Crouch បានសរសេរនៅលើ Twitter ថា៖ «នេះគឺជាពេលវេលាដ៏សោកសៅ ដ៏ក្រៀមក្រំមួយសម្រាប់មិនត្រឹមតែប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលបានកោតសរសើរទ្រង់ ហើយយើងចូលរួមទាំងអស់គ្នាក្នុងការកាន់ទុក្ខចំពោះការសោយទីវង្គត់របស់ទ្រង់”។

ទោះបីជាការសម្រេចចិត្តផ្អាកការប្រកួតកីឡាបាល់ទាត់នៅពេលដែលប្រទេសនេះឈានចូលដល់ដំណាក់កាលនៃការកាន់ទុក្ខក៏ដោយ កីឡាផ្សេងទៀត រួមទាំងកីឡាបាល់ឱប និងកីឡា cricket បានសម្រេចចិត្តបន្តលេងនៅចុងសប្តាហ៍នេះ។

Crouch បាននិយាយទៀតថា «ខ្ញុំដឹងថាវាគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះ ហើយរឿងខ្លះធំជាងនេះ ប៉ុន្តែបើសាកស្រមៃថាការប្រកួតរបស់យើងទាំងអស់បានដំណើរការនៅចុងសប្តាហ៍នេះ មានការពាក់អាវខ្មៅ ការស្មឹងស្មាធ ការគោរពភ្លេង​ជាតិ គោរពភ្លេងមហាក្សត្រជាដើម ដើម្បីឱ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកកំពុងទស្សនា? តើនេះមិនមែនជាការជូនដំណើរដ៏ល្អឬយ៉ាងណា?»

DCMS បានបញ្ជាក់កាលពីថ្ងៃសុក្រថា ស្ថាប័នកីឡា មានសេរីភាពក្នុងការប្រើប្រាស់ការសំរេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ថាតើពួកគេគួរបន្តជាមួយនឹងព្រឹត្តិការណ៍ប្រកួតដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ឬមិនបន្ត ដោយវាមិនមែនជាកាតព្វកិច្ចទេ៕

ប្រភព៖ mirror.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម