ព័ត៌មានជាតិ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពលរដ្ឋ ដែលមានជីវភាពខ្វះខាតរបស់សម្តេចតេជោ និងឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគ ក្នុងរដូវកាន់បិណ្ឌ
កំពង់ធំ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២, លោកឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក និង លោកជំទាវទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុក ស្ទោង ខេត្តកំពង់ធំ ចំនួន១៥គ្រួសារ។

ជាមួយគ្នានេះដែរ លោកលើកឡើងថា ការចុះចែកអំណោយ និងជួបប្រជាពលរដ្ឋមានជីវភាពខ្វះខាត គឺបេសកកម្មរបស់សម្តេចតេជោ ប្រគល់ដល់បញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ក្នុងការជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋពលរដ្ឋរបស់សម្តេចទាំងពីរ។ សកម្មភាព នេះក៏សំខាន់ផងដែរ ក្នុងរដូវកាន់បិណ្ឌនេះ ព្រោះប្រជាពលរដ្ឋដែលខ្វះខាត ក៏ត្រូវការជាចាំបាច់ ទៅវត្ត ធ្វើបុណ្យសន្សំកុសល ឧទ្ទិសដល់ញាតិកាដែលចែកឋានទៅកាន់លោកខាងមុខ។

ទន្ទឹមនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។ សម្តេច បានផ្តាំផ្ញើរនូវការជូនពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ “សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន មានសុខភាពល្អ និង បន្ត រួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត”។ សម្តេច សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ តូចៗក្នុងរដូវទឹកតម្លើង ខ្លាចលង់ទឹកធ្វើឲ្យបាត់អាយុជីវិតសមាជិកដោយប្រការណាមួយ។ ជាមួយនេះ ផងដែរ ត្រូវមានអនាម័យដើម្បីសុខភាពរបស់ក្រុមគ្រួសារ ត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀង ត្រង់ ស្របតាមច្បាប់របស់រដ្ឋ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព។

ក្នុងរដូវកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូន ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួនដើម្បី ប្រជាពលរដ្ឋ យើងបានដោះស្រាយការលំបាកខ្វះខាតប្រចាំថ្ងៃ និង មានលទ្ធភាពបានធ្វើបុណ្យទានផងដែរ៕
អត្ថបទ ៖ ឈាង មករ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


